* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តបាត់ដំបង គាំទ្រឲ្យមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ លើមន្រ្តីណាដែលស្ថាប័នច្បាប់រកឃើញពាក់ព័ន្ធការលួចនាំចូលទុរេនពីថៃខុសច្បាប់, អាជ្ញាធរ និងសមត្ថកិច្ច បង្កើនការទប់ស្កាត់ការលួចនាំចូលទំនិញខុសច្បាប់ពីថៃ (Video inside)

09-05-2026 15:10

(បាត់ដំបង)៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានប្រាប់អង្គភាពសារព័ត៌មាន Fresh News ថា លោកគាំទ្រឱ្យមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ លើមន្រ្តីណាដែលស្ថាប័នច្បាប់រកឃើញពាក់ព័ន្ធការលួចនាំចូលទុរេនពីថៃខុសច្បាប់ ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ច បង្កើនការទប់ស្កាត់ការលួចនាំចូលទំនិញខុសច្បាប់ពីថៃ។

មហាជនមួយចំនួនបានផ្ទុះការចាប់អារម្មណ៍ និងរិះគន់លើបញ្ហាគ្រប់គ្រងច្រកព្រំដែននៅខេត្តបាត់ដំបង បន្ទាប់ពីមានស្ត្រីអាជីវករម្នាក់ឈ្មោះ អាឡែន លួចនាំយកទុរេនពីថៃមកកាន់កម្ពុជាបាន ទោះបីជារដ្ឋាភិបាល បានបិទទាំងស្រុងនូវច្រកព្រំដែនគោករវាងប្រទេសទាំងពីរក៏ដោយ។ ទុរេនទាំងនោះ ត្រូវបាននាំចូលតាមច្រកកាប៊ីន នាឃុំអូររំដួល ស្រុកសំឡូត ខេត្តបាត់ដំបង យកមកចែកចាយនៅកម្ពុជា ដោយបន្លំជាទុរេនខេត្តកំពង់ចាម។

ពាក់ព័ន្ធជាមួយនឹងមន្ត្រីដែលគប់គិតជាមួយអាជីវកររូបនេះ នៅមិនទាន់អាចវែកមុខបាននៅឡើយ។ តាមការបញ្ជាក់របស់លោក សុខ លូ បានឱ្យដឹងថា សាលាដំបូងខេត្តបាត់ដំបង បាននិងកំពុងស៊ើបអង្កេតដោយយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត។ ប្រសិនជារកឃើញមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងករណីនេះ គឺត្រូវតែអនុវត្តតាមបទបញ្ញត្តិច្បាប់ដែលមានស្រាប់ ដោយមិនអាចរួចខ្លួននោះទេ។

អភិបាលខេត្តបាត់ដំបង បានសង្កត់ធ្ងន់ថា៖ «មនុស្សគ្រប់រូបត្រូវអនុវត្តច្បាប់ដោយស្មើភាព មិនមែនបានន័យថាប្រជាពលរដ្ឋមានបញ្ហាខុសគឺខុស ដល់មន្ត្រីរាជការមានបញ្ហារួចខ្លួន មិនត្រូវទេ អាហ្នឹងមិនមានយុត្តិធម៌សង្គមទេ។ ហើយកន្លែងនេះ ថ្នាក់ដឹកនាំយើងគ្រប់លំដាប់ថ្នាក់ លោកបានខិតខំហើយ ដើម្បីធ្វើយ៉ាងម៉េចឱ្យមានសមធម៌ក្នុងសង្គម»។

បន្ថែមពីនេះ ក្នុងការទប់ស្កាត់លំហូរទំនិញថៃដែលបានហាមឃាត់មកកាន់កម្ពុជា, លោក សុខ លូ បានគូសបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ ព្យាយាមទប់ស្កាត់ឱ្យខានតែបាននូវទំនិញថៃរត់ពន្ធខុសច្បាប់ ដែលអាចឆ្លងកាត់តាមច្រកតំបន់ និងច្រកទ្វារអន្តរជាតិ ក្នុងខេត្តបាត់ដំបង។ កន្លងទៅ អាជ្ញាធរខេត្ត ធ្លាប់បង្ក្រាបការនាំចូលទំនិញថៃរត់ពន្ធ និងតែងតែបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់។

ជាថ្មីម្ដងទៀត លោកអភិបាលខេត្តបាត់ដំបង បញ្ជាក់ថា អាជ្ញាធរខេត្តនឹងបង្កើនការត្រួតពិនិត្យបន្ថែម គ្រប់ច្រកល្ហកទាំងអស់ ដើម្បីអនុវត្តយ៉ាងម៉ឹងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសលើមុខទំនិញដែលបានហាមឃាត់។ ប្រសិនជាបុគ្គលណាដែលល្មើសបទបញ្ជា នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានករណីលើកលែង៕