* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រាសាទព្រះខ័ន៖ ស្ថាបត្យកម្មដ៏រស់រវើក និងនិមិត្តរូបនៃជ័យជំនះ

09-05-2026 15:25

(សៀមរាប)៖ ប្រាសាទព្រះខ័ន គឺជាសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏មានតម្លៃ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប។ ដើម្បីទៅដល់ប្រាសាទនេះ ភ្ញៀវទេសចរអាចធ្វើដំណើរចេញតាមខ្លោងទ្វារដីឆ្នាំង ដែលជាទ្វារខាងជើងនៃក្រុងអង្គរធំ។

បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកក្នុងការអភិរក្ស និងជួសជុលប្រាសាទនេះឱ្យស្ថិតក្នុងសភាពល្អប្រសើរក្នុងនាមជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងបានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជុំវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់។

យោងតាមសិលាចារឹក ប្រាសាទព្រះខ័នត្រូវបានកសាងឡើងនៅឆ្នាំ១១៩១ នាចុងសតវត្សរ៍ទី១២ ដោយព្រះបាទជ័យវម៌ទី៧ លើទីតាំងនៃចម្បាំងផ្តាច់ព្រ័ត្រ ដែលព្រះអង្គបានទទួល ជ័យជំនះលើការឈ្លានពានរបស់កងទ័ពចាម្ប៍ ដើម្បីឧទ្ទិសថ្វាយដល់ព្រះបិតា។ ឈ្មោះដើមនៃប្រាសាទនេះគឺ «ជ័យស្រី» ដែលមានន័យថា «ព្រះខ័នជ័យ» ឬ«ទីក្រុងនៃជ័យជំនះដ៏ពិសិដ្ឋ»។

ខ្លឹមសារសំខាន់ៗក្នងសិលាចារឹក បានផ្ដល់ព័ត៌មានដ៏មានតម្លៃអំពីភាពរីកចម្រើនរបស់ចក្រភពខ្មែរ និងជាពិសេសរាជធានីអង្គរនាពេលនោះ ដូចជា៖
* កិច្ចការសាសនា៖ ការធ្វើពិធីបួងសួង ការតម្កល់ព្រះបដិមា និងពិធីអភិសេកព្រះ
* កិច្ចការព្រះរាជកិច្ច៖ ការលើកតម្កើងព្រះរាជា និងការឧទ្ទិសកុសលជូនបុព្វការីជន។
* ការងារសង្គម៖ ការចូលរួមថែទាំប្រាសាទ ការផ្តល់តង្វាយពីសំណាក់ព្រាហ្មណ៍ និងអ្នកភូមិនៅជុំវិញ។
* សមិទ្ធផលសំណង់ផ្សេងៗ៖ ការរៀបរាប់អំពីបារាយណ៍ «ជ័យតដាក» ដែលមានប្រាសាទនាគព័ន្ធស្ថិតនៅចំកណ្តាល។

ក្រៅពីមុខងារជាទីសក្ការៈបូជា ប្រាសាទនេះ ប្រហែលបានក្លាយទៅជាសាកលវិទ្យាល័យដ៏ធំមួយ ដើម្បីបណ្ដុះបណ្ដាលពុទ្ធសាសនិក និងអ្នកប្រាជ្ញរាជបណ្ឌិតជាច្រើនជំនាន់ ដែលឆ្លុះបញ្ចាំងពីភាពរុងរឿងនៃវិស័យអប់រំ និងសាសនានៅក្នុងសម័យអង្គរ៕