* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារសង្គ្រោះបន្ទាន់ប្រាសាទបក្សីចាំក្រុង

09-05-2026 15:28

(សៀមរាប)៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសង្រ្គោះបន្ទាន់ប្រាសាទបក្សីចាំក្រុង ដែលរកកលនឹងរលំបាក់កាលពីខែតុលា ឆ្នាំ២០២៥ ដែលជាប្រាសាទស្កឹមស្កៃមួយ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

គម្រោងសង្គ្រោះបន្ទាន់ ដោយការងារទល់ទ្រនិងជួសជុលពង្រឹងឡើងវិញទាំងស្រុង នៃប្រាសាទបក្សីចាំក្រុង បានបញ្ចប់រួចរាល់ជាស្ថាពរហើយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ។
លោក ពុទ្ធ សុទ្ធ ប្រធានគម្រោង បានលើកឡើងថា ក្រុមការងាររបស់លោកបានជួសជុល និងពង្រឹងចំណុចហានិភ័យខ្ពស់នៃប្រាសាទនេះរួចរាល់ហើយ ដោយរំពឹងថា ប្រាសាទដ៏ទាក់ទាញមួយនេះនឹងឈររឹងមាំតទៅមុខរាប់រយឆ្នាំទៀត។

តាមការបញ្ជាក់ពីអ្នកជំនាញ ចំណុចដែលប្រឈមខ្លាំងរួមមាន ផ្នែកដំបូលដែល ដោយសារ ឥដ្ឋពុកផុយ និងមានថ្មជ្រុះធ្លាក់ចំនួន២លើកនៅអំឡុងខែវស្សាឆ្នាំទៅមិញ និងផ្នែកជញ្ជាំងខាងក្នុងនៃកំពូល។

ចំណុចហានិភ័យទាំងនេះ ត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួយសង្រ្គោះបានជោគជ័យ តាមរយៈការទល់ទ្រ ការជួសជុលយកឥដ្ឋពុកផុយចេញដាក់ជំនួសឥដ្ឋថ្មី រៀបបំពេញឥដ្ឋឡើងវិញតាមរចនាសម្ពន្ធពីខាងក្នុងនៃកំពូលឱ្យយមានរូបរាងដើមដើម្បីទប់លំនឹងជញ្ជាំងដែលនៅសល់ និងមានការបិទបាយអពង្រឹងបន្ថែមជាដើម។

ក្រៅពីជួសជុលផ្នែកដំបូល និងជញ្ជាំងខាងក្នុង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក៏បានសម្រេចលុបរណ្តៅដីនៅច្រកខាងមុខប្រាសាទ ដែលឯកសារបានបញ្ជាក់ថា ជារណ្តៅកំណាយនៅសម័យបារាំងអំឡុងឆ្នាំ ១៩៥១។

ការងារនេះ ដើម្បីការពារគ្រឹះប្រាសាទផង និងលើកសោភ័ណភាពជុំវិញបរិវេណប្រាសាទផង។ ចំពោះរន្ទាវិញ ក្រុមការងារនៅរក្សាមួយរយៈសិន ដើម្បីតាមដាន ពិនិត្យបាយអ និងថ្មដែលប្រេះស្រាំ ដែលធានាពីភាពធន់ និងជាប់យូរអង្វែង។

លោក ពុទ្ធ សុទ្ធ បានបង្ហាញមោទនភាពជាខ្លាំងក្នុងនាមជាអ្នកជំនាញខ្មែរសុទ្ធសាធ ដែលបានរួមគ្នាជួសជុលប្រាសាទដែលមានខឿន៤ជាន់ និងមានកម្ពស់ជិត៣០ម៉ែត្រនេះ បានដោយជោគជ័យជាទីមោទនៈ។ មន្រ្តីរូបនេះមានសុទិដ្ឋិនិយមថា ប្រាសាទនេះនឹងឈររឹងមាំ ស្កឹមស្កៃ យូរអង្វែងសម្រាប់បង្អួតភ្ញៀវទេសចរ និងសម្រាប់កូនខ្មែរតជំនាន់ក្រោយទៀត។
អ្នកជំនាញរូបនេះរំពឹងថា នឹងមានការគម្រោងជួសជុលនៅដំណាក់កាលបន្ទាប់ទៀត ព្រោះថាចំណុចខ្លះដូចជានៅខឿន ជណ្តើរ និងកំពែងជុំវិញ ក៏ត្រូវការការជួសជុល និងលើកតម្លៃឡើងវិញផងដែរ។

សូមជម្រាបថា គម្រោងទល់ទ្រ និងពង្រឹងបន្ទាន់ប្រាសាទបក្សីចាំក្រុង ធ្វើឡើងពីខែតុលា ឆ្នាំ២០២៥ និងបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៦។ ប្រាសាទនេះមានខឿនថ្មបាយក្រៀម៤ថ្នាក់ មានកម្ពស់សរុប ២៩.២០ម៉ែត្រ និងមានអាយុកាលជាង ១ ០០០ឆ្នាំ៕