* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងដែនដី និងរដ្ឋបាលខេត្តកណ្ដាល ចែកប្លង់ដីជិត ៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋ ៥២ភូមិ នៅស្រុកពញាឮ

09-05-2026 16:01

(កណ្តាល)៖ លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្ត នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥២ភូមិ សរុបចំនួន ៣៧,៥០៩បណ្ណ ស្ថិតក្នុងឃុំចំនួន៨ រួមមាន៖ ឃុំភ្នំបាត ឃុំជ្រៃលាស់ ឃុំឃ្លាំង ឃុំវិហារលួង ឃុំផ្សារដែក ឃុំកំពង់លួង ឃុំកោះចិន និងឃុំទំនប់ធំ ក្នុងបរិវេណ សាលាស្រុកពញាឮ។

ថ្លែងនាឱកាសនោះលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅដីធ្លីក្នុងស្រុកពញាឮ ដែលគ្មានប័ណ្ណកម្មសិទ្ធិ មិនមែនជាកម្មវត្ថុនៃការទិញលក់ទៀតទេ គឺជាដីមិនស្របច្បាប់ មិនស្របនីតិវិធី ដីមានទំនាស់ ឬជាដីរដ្ឋ ព្រោះអាជ្ញាធរបានចុះបញ្ជីដី ព្រមទាំងបានចែកប័ណ្ណរួចរាល់ហើយ ជាងនេះទៅទៀតអាជ្ញាធរមូលដ្ឋាន ដាច់ខាតកុំបញ្ជាក់ឯកសារផ្សេងៗពាក់ព័ន្ធដីធ្លីជូន ប្រជាពលរដ្ឋ ក្រៅពីប័ណ្ណកម្មសិទ្ធិដីធ្លីដែលបានចុះបញ្ជីរួច។
លោកអភិបាលខេត្ត បានថ្លែងថា ស្រុកពញាឮ គឺជាស្រុកទី៧ ក្នុងចំណោមក្រុង-ស្រុកទាំង១៣ របស់ខេត្តកណ្តាល ដែលបានបញ្ចប់ការងារចុះបញ្ជី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាប្រព័ន្ធ ព្រមទាំងបានណែនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចំពោះភារកិច្ចចំពោះមុខបន្ទាប់ពីការវាស់វែងដីធ្លីជាប្រព័ន្ធដែលបានបញ្ចប់នេះទៅ ត្រូវខិតខំផលិតប័ណ្ណកម្មសិទ្ធិ ហើយប័ណ្ណដែលបានផលិតរួច ត្រូវតែខិតខំប្រគល់ឱ្យដល់ដៃប្រជាពលរដ្ឋបានគ្រប់ៗគ្នា។

ករណីក្បាលដីមានទំនាស់ ដែលមិនអាចចុះបញ្ជីដីធ្លីជាប្រព័ន្ធ សូមរដ្ឋបាលស្រុក ញែកបញ្ហាទំនាស់ កំណត់អាទិភាពដោះស្រាយទំនាស់ ដោយគិតលើក្បាលដីទំនាស់ដែលពាក់ព័ន្ធប្រជាពលរដ្ឋមានចំនួនច្រើន។ ចំពោះក្បាលដីពាក់ព័ន្ធដីសាធារណៈរបស់រដ្ឋ នឹងត្រូវដាក់ប្រជុំពិនិត្យដោះ ស្រាយជាមួយស្ថាប័នជំនាញ មួយវិញទៀតករណីក្បាលដីដែលម្ចាស់មិនបានចូលរួមក្នុងដំណាក់កាលវាស់វែងចុះបញ្ជីដីធ្លីជាប្រព័ន្ធ សូមអាជ្ញាធរមូលដ្ឋានព្យាយាមស្វែងរកម្ចាស់ក្បាលដី និងណែនាំ ម្ចាស់ដីទៅចុះបញ្ជីដីធ្លីតាមលក្ខណៈដាច់ដោយដុំ។

ក្នុងពិធីនេះដែរលោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវទទួលបានប័ណ្ណកម្មសិទ្ធិ អញ្ជើញមកទទួលយកឱ្យបានគ្រប់គ្នា និងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ នៅពេលមានការសាងសង់សំណង់ផ្សេងៗ ត្រូវសុំច្បាប់សាងសង់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ហាញពីភាពស៊ីវិល័យ និងការគោរពច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ច ត្រូវពន្លឿន និងសម្រួលនីតិវិធីផ្តល់សេវាសាងសង់ជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងឆាប់រហ័សជូនពួកគាត់។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋស្រុកពញាឮ ដែលបានសាមគ្គីគ្នា ផ្តល់ស្បៀងអាហារ និងរួមគ្នាធ្វើត្រីប្រហុកបញ្ជូនទៅកាន់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ក្នុងអំឡុងពេលមានការឈ្លានពានពីយោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។

លោកអភិបាលខេត្ត ក៏បានជម្រាបជូនពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ថ្វីត្បិតស្ថានភាពបច្ចុប្បន្នមានភាពស្ងប់ស្ងាត់បន្តិចក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ការពារបូរណភាពទឹកដី ដោយបានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឱ្យបន្តគាំទ្រទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងជួរមុខ និងក្រុមគ្រួសារកងទ័ព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងការចូលរួមសម្របសម្រួលពីអន្តរជាតិ៕