* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ អនាគតកម្ពុជា មិនកំណត់ដោយបច្ចេកវិទ្យាតែមួយមុខទេ ប៉ុន្តែត្រូវកំណត់ដោយប្រជាជន ដែលចេះប្រើបច្ចេកវិទ្យា ប្រកបដោយបញ្ញាញាណ

09-05-2026 16:14

(ភ្នំពេញ)៖ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា អនាគតកម្ពុជា មិនមែនកំណត់ដោយបច្ចេកវិទ្យាតែមួយមុខទេ ប៉ុន្តែនឹងត្រូវកំណត់ដោយប្រជាជនកម្ពុជា ដែលចេះប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយបញ្ញាញាណ។

បន្ថែមពីនោះទៀត លោកបណ្ឌិត ជា វ៉ាន់ដេត បានបន្ដថា អនាគតកម្ពុជា មិនមែនកំណត់ដោយល្បឿននវានុវត្តន៍ទេ ប៉ុន្តែនឹងត្រូវមើលថា យើងអាចតម្រង់ទិស នវានុវត្តន៍ទាំងអស់ ឱ្យត្រូវនឹងគុណតម្លៃ និងចក្ខុវិស័យរួមរបស់យ៉ាងបានប៉ុណ្ណា។

លោកបណ្ឌិត ជា វ៉ាន់ដេត បានបន្ដទៀតថា អនាគតកម្ពុជា មិនមែនកំណត់ដោយអ្នកដែលអង្គុយចាំការរីកចម្រើនទេ ប៉ុន្តែនឹងត្រូវកំណត់ដោយ អ្នកដែលមានទឹកចិត្តមោះមុត ក្នុងការដឹកនាំឱ្យមានការរីកចម្រើនទាំងនោះ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ជា វ៉ាន់ដេត ជាស្ថាបនិករបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ឆ្នាំ២០២៦ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត ជា វ៉ាន់ដេត ក៏បានឲ្យដឹងផងដែរថា លើមាគ៌ាជាតិដែលបានដាក់ចេញ ការអប់រំដើរតួនាទីយ៉ាងសំខាន់។ សាកលវិទ្យាល័យ លែងជាស្ថាប័នសម្រាប់ តែការសិក្សាមួយមុខហើយ ប៉ុន្តែត្រូវក្លាយជាទីប្រជុំ នៃធនធានមនុស្ស នវានុវត្តន៍ និងសមត្ថភាពឌីជីថល។

លោកបណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា សាកលវិទ្យាល័យមានតួនាទីបណ្តុះបញ្ញាញាណរបស់ជាតិក្នុងការ៖
* រចនាប្រព័ន្ធឌីជីថល
* យកបញ្ញាសិប្បនិម្មិតទៅប្រើប្រាស់តាមមុខងារផ្សេងៗ និង
* ដឹកនាំកាច់ចង្កូតស្ថាប័នក្នុងពិភពលោក ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ដូច្នេះស្ថាប័នដូចជាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការនាំយកស្តង់ដាអប់រំកម្រិតសាកល ដើម្បីបម្រើអាទិភាពជាតិ។

លោកបណ្ឌិត ជា វ៉ាន់ដេត ក៏បានផ្តាំផ្ញើនូវសារចំនួន៣ ទៅក្មួយៗនិស្សិត រួមមាន៖

ទីមួយ៖ សូមប្រុងប្រៀបដើម្បីបន្តអភិវឌ្ឍខ្លួនជាប់ជាប្រចាំ៖ ចំណេះដឹងដែលក្មួយៗទទួលបាននៅពេលនេះ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។ តែបន្ថែមលើនេះ សមត្ថភាពរបស់ក្មួយៗក្នុងការរៀន សម្របខ្លួន និងវិវឌ្ឍខ្លួន នឹងកំណត់អនាគតរបស់ក្មួយៗ។

ទីពីរ៖ សូមក្មួយៗធ្វើជាអ្នកចូលរួមសកម្ម មិនមែនត្រឹមតែជាអ្នកចូលរួមអកម្មនោះទេ៖ លើផ្នែកបច្ចេកវិទ្យា ក្មួយៗ មិនត្រឹមតែក្លាយជាអ្នកប្រើបច្ចេកវិទ្យាទេ ប៉ុន្តែត្រូវជួយរិះរកដំណោះស្រាយ ដែលបង្កើតគុណតម្លៃពិតប្រាកដសម្រាប់សង្គម។

ទីបី៖ ក្នុងតួនាទីជាអ្នកដឹកនាំ សូមក្មួយៗប្រកាន់ខ្ជាប់នូវភាពសុចរិតទៀងត្រង់៖ ដោយសារនៅក្នុងពិភពឌីជីថល រូបិយបណ្ណដែលមានតម្លៃជាងគេ គឺទំនុកចិត្ត។

សូមជម្រាបថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ជាលើកទី១០ ក្រោមប្រធានបទ «អបអរសាទរ១០ឆ្នាំ នៃការបណ្តុះបណ្តាល អ្នកកសាងជាតិ និងអ្នកដឹកនាំសកល»។

ក្នុងឱកាសអបអរសាទរ និស្សិតជំនាន់ទី១០នេះ សាកលវិទ្យាល័យ ក៏បានបង្ហាញសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការដឹកនាំគំនិតថ្មីៗ នវានុវត្តន៍ ការអភិវឌ្ឍ និងការចូលរួមជាសកល។

ជាមួយគ្នានេះ AUPP ក៏បានដាក់ឱ្យប្រើប្រាស់កម្មវិធី AUPP Alumni App ដែលត្រូវបានអភិវឌ្ឍដោយនិស្សិតរបស់ AUPP ផ្ទាល់ ដើម្បីពង្រឹងទំនាក់ទំនងអតីតនិស្សិត បណ្តាញវិជ្ជាជីវៈ ការណែនាំ និងការកសាងសហគមន៍រយៈពេលវែងផងដែរ។

AUPP គឺជាសាកលវិទ្យាល័យតែមួយគត់ ក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរ ដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិត មានឱកាសជ្រើសរើសពីមុខជំនាញ១៣មុខផ្សេងៗគ្នា នៅក្នុងមហាវិទ្យាល័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម៕