* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកា ៥០០,០០០ដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីសាងសង់ផ្ទះ១០០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន

09-05-2026 16:40

(ភ្នំពេញ)៖ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំសមាគម នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមពិធីប្រគល់-ទទួលថវិកា៥០០,០០០ដុល្លារ ពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប សម្រាប់សាងសង់ផ្ទះចំនួន១០០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

លោក គន់ គីម បានថ្លែងថា តាងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបរិច្ចាគថវិការួមចំណែកជាមួយរាជរដ្ឋាភិបាល ដូចជាក្នុងគ្រាកើតមានគ្រោះមហន្តរាយ និងជួយឧបត្ថម្ភដល់ជនភៀសសឹកជាដើម។

លោក គន់ គីម បន្ដទៀតថា ថវិកាឧបត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង គឺជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ចំពោះការធ្វើពលិកម្ម និងតស៊ូបម្រើជាតិ មាតុភូមិ និងប្រជាជន ពីសំណាក់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។

លោកអ្នកឧកញ៉ា លាង ឃុន បានថ្លែងថា ការឧបត្ថម្ភថវិកា ៥០០,០០០ដុល្លារ សម្រាប់សាងសង់ផ្ទះចំនួន ១០០ខ្នង ដើម្បីឆ្លើយតបដល់ការពលី បុព្វហេតុជូនជាតិមាតុភូមិ និងប្រជាជនរបស់អតីតយុទ្ធជនគ្រប់រូប។

លោកអ្នកឧកញ៉ា លាង ឃុន ថ្លែងបន្តថា ជាក់ស្តែង កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន ១០០ខ្នង ជូនអតីតយុទ្ធជន ស្ថិតក្នុងខេត្តកំពង់ធំ ដើម្បីបង្ហាញពីការគោរព ដឹងគុណដល់ការពលីរបស់បងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេស៕