* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសតួកម៉េនីស្ថាន, អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យបង្កើតស្ថានទូតនៅកម្ពុជា ដើម្បីជំរុញវិនិយោគ និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធ

09-05-2026 16:50

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក អាមេត ហ្គើរបាណូវ (Ahmet Gurbanov) អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសតួកម៉េនីស្ថាន ក្នុងឱកាសដែលលោកបំពេញទស្សនកិច្ច នៅកម្ពុជា។

ក្នុងជំនួបនេះ លោក អាមេត ហ្គើរបាណូវ បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារជាមួយលោក និងគណៈប្រតិភូតួកម៉េនីស្ថាន។

លោកបានបញ្ជាក់ពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់ រដ្ឋាភិបាលតួកម៉េនីស្ថាន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងស្វែងរក កាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗ សម្រាប់ប្រទេសទាំងពីរ។

លោកបានលើកឡើងពីឧត្តមភាព នៃធនធានធម្មជាតិដ៏សម្បូរបែបរបស់តួកម៉េនីស្ថាន ជាពិសេសក្នុងនាមជាប្រទេស ដែលមានឧស្ម័នធម្មជាតិបម្រុងធំជាងគេមួយក្នុងពិភពលោក។

លោកបានគូសបញ្ជាក់ពីបំណងចង់ឃើញកិច្ចសហប្រតិបត្តិការ ជាក់ស្តែងកើតឡើងតាមរយៈការផ្លាស់ប្តូរប្រតិភូធុរកិច្ច និងការសិក្សាលើការតភ្ជាប់ផ្លូវអាកាស ដើម្បីពង្រីកកាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗ សម្រាប់ប្រទេសទាំងពីរ។ ក្នុងន័យនេះ លោកស្នើឲ្យមានការចុះអនុស្សរណៈយោគយល់ រវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកអនុរដ្ឋមន្ត្រី។

អ្នកឧកញ៉ា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើម នៃការចុះអនុស្សរណៈយោគយល់វាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ ក៏ដូចជាការជំរុញជើងហោះហើរត្រង់មកកម្ពុជា ដើម្បីជំរុញ វិស័យទេសចរណ៍ និងកាត់បន្ថយគម្លាតទីផ្សារប្រទេសទាំងពីរ។

បន្ថែមពីលើនេះ អ្នកឧកញ៉ា ស្នើជំរុញការបង្កើតស្ថានទូតតួកម៉េនីស្ថាននៅកម្ពុជា ដើម្បីជំរុញវិនិយោគ និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធ។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ទោះបីជាមានគម្លាតភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែស្មារតីនៃភាពជាដៃគូសេដ្ឋកិច្ច នឹងធ្វើឱ្យប្រទេសទាំងពីរខិតជិតគ្នា។

អ្នកឧកញ៉ា បានលើកឡើងពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និង បរិយាកាសធុរកិច្ចអំណោយផលសម្រាប់ធុរជន និងបានគូសបញ្ជាក់ពីវិស័យសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រួមមាន៖

១៖ ទេសចរណ៍ និងការតភ្ជាប់៖ ជំរុញជើងហោះហើរត្រង់ និងអន្តរកម្មរវាងសហគ្រាសធុនតូច និងមធ្យម
២៖ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល៖ តួកម៉េនីស្ថានអាចទាញយកអត្ថប្រយោជន៍ពីជំនាញរបស់កម្ពុជា លើការនាំចេញអង្ករ និងប្រព័ន្ធសេដ្ឋកិច្ចឌីជីថល។
៣៖ ថាមពលបៃតង៖ ការផ្លាស់ប្តូរបច្ចេកវិទ្យាលើវិស័យថាមពលកកើតឡើងវិញ និងការផលិតប្រកបដោយនិរន្តរភាព៕