* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោក កែវ រតនៈ អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា ជាមួយយុវជនគណបក្សក្រសួង-ស្ថាប័ន

09-05-2026 17:31

(ភ្នំពេញ)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានណែនាំដល់ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវចូលរួម ក្នុងការបំផុសការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយ បញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ការពហិការការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនថែមទៀត។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សក្រសួង-ស្ថាប័ន» នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីលោក កែវ រតនៈ សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល, អនុប្រធានគណៈប្រចាំការ យ.គ.ក., សមាជិកគណៈអចិន្រ្តៃយ៍នៃ យ.គ.ក. និងប្រធានផ្នែកចំណុះ និងតំណាងផ្នែកចំណុះនៃ យ.គ.ក., ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃយុវជនគណបក្សរបស់គណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន សរុបប្រមាណ ចំនួន ២,៦០៤ រូប។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានជម្រាបជូនអង្គវេទិកាពីវឌ្ឍនភាពនៃកិច្ចខិតខំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបញ្ជាក់ពីគោលជំហរ នៃការអនុវត្តក្រោយពេលឈប់បាញ់, ការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ ជាពិសេសការប្រើប្រាស់យន្តការ UNCLOS និងលទ្ធផលក្រោយកិច្ចប្រជុំត្រីភាគីក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន។

ជាមួយគ្នានេះដែរ តាមរយៈចំណាប់អារម្មណ៍របស់លោក កែវ រតនៈ បានគូសបញ្ជាក់ពីគោលនយោបាយ និងវឌ្ឍនភាពនៃការខិតខំរបស់ក្រសួងរ៉ែ និងថាមពល ជាពិសេសផលប៉ះពាល់នៃការឡើងថ្លៃប្រេងសាំងលើជីវភាពរស់នៅរបស់ប្រជាជន ក្នុងដំណាក់កាលនៃការឈ្លានពានរបស់ទាហានថៃ និងក្នុងបរិបទសកលោកសង្រ្គាមអាមេរិក-អ៊ីរ៉ុង។

លោកក៏បានសំណូមពរដល់យុវជនគណបក្សគ្រប់រូបចូលរួមធ្វើការផ្សព្វផ្សាយ និងឆ្លើយតបជាមួយព័ត៌មានមិនពិត និងមានភាពបំភ្លៃឱ្យបាត់បង់ការទុកចិត្តរបស់ប្រជាជន ចំពោះថ្នាក់ដឹកនាំគណបក្សនិងរាជរដ្ឋាភិបាល។

នាឱកាសនោះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានស្នើសុំប្រធានយុវជនក្រសួង ស្ថាប័ន សហការជាមួយគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីរៀបចំនូវផែនការសកម្មភាពរួមសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

លោកបណ្ឌិតបន្ថែមថា ថ្នាក់ដឹកនាំយុវជនគណបក្សក្រសួង ស្ថាប័ននៅគ្រប់បណ្តាថ្នាក់ ត្រូវពង្រឹងរចនាសម្ព័ន្ធយុវជនគណបក្សនៅគ្រប់លំដាប់ថ្នាក់ និងធ្វើការបំពាក់បំប៉ននូវគោលជំហរ ទស្សនៈនយោបាយ សតិអារម្មណ៍ និងចាត់តាំង ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបានប្រៀបខ្លាំង និងប្រៀបឈ្នះ របស់គណបក្សនៅគ្រប់កាលៈទេសៈនៃការបោះឆ្នោតទាំងអស់។

បន្ថែមពីនេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានណែនាំដល់ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងពន្យល់ដល់ប្រជាជននិងមហាជន ឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការការពារបូរណភាពទឹកដី ហើយថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវចូលរួមកម្លាំងសាមគ្គីជាតិជាឆ្លុងមួយ ដើម្បីការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្ស និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបណ្ឌិតលើកឡើងទៀតថា ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវបន្តបំផុសស្មារតី យុវជននិង ប្រជាជន ឱ្យបន្តគាំទ្រដល់រីរកងទ័ពជួរមុខ និងបន្តជួយដល់គ្រួសារពលី និងពិការដែលបង្កដោយសង្រ្គាមកន្លងមកនេះ និងត្រូវចូលរួមបង្កើនការផ្សព្វផ្សាយសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងសមិទ្ធផលរបស់រដ្ឋាភិបាលឲ្យបានទូលំទូលាយតាមគ្រប់រូបភាព និងច្រើនភាសាតាមដែលអាចធ្វើទៅបាន និងត្រូវរួបរួមគ្នា ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញង់ អុជអាល លៀបព័ណ៍ និងមួលបង្កាច់មក លើគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងធ្វើការវាយបកឲ្យបានផុលផុសបានទាន់ពេលវេលា និងមុខស្រួចបន្ថែមទៀត៕