* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ហេង សួរ នាំយកឱកាសការងារពិសេសទាំងក្នុងនិងក្រៅប្រទេសជូនអតីតពលករនិងយុវជននៅក្នុងខេត្តឧត្តរមានជ័យ

09-05-2026 17:44

(ឧត្តរមានជ័យ)៖ អ្នកក្រុងសំរោង ជាពិសេសអតីតពលករពីប្រទេសថៃនិងយុវជនទទួលបាន «ឱកាសពិសេស» មិនត្រឹមតែការងារក្នុងស្រុក ការបណ្តុះបណ្តាលនិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាពនិងប្រាក់ខែខ្ពស់ជាងប្រទេសថៃ។ ការផ្តល់ជូននេះធ្វើឡើងតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅបរិវេណ សួនវេទិកាអុំទូក ស្ថិតក្នុងបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណជិត ៨០០នាក់។

វេទិកានេះបាននាំយកតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងតំបន់សេដ្ឋកិច្ចធំៗជាច្រើនទៅជួបផ្ទាល់ជាមួយអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យ សម្ភាសនិងទទួលបានការងារភ្លាមៗដល់មូលដ្ឋានជិត ៣ ០០០កន្លែង ជាពិសេសអតីតពលករមកពីថៃ។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ពីមុនបងប្អូនរត់រកការងារដែលចំណាយទាំងពេលវេលា និងថវិកា តែពេលច្ចុប្បន្ននេះគឺការងារ និងសាលារៀនរត់រកបងប្អូនកូនក្មួយដល់កន្លែង» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់អាទិភាពដ៏ចម្បងលើការផ្ដល់ឱកាសការងារប្រកបដោយសុវត្ថិភាព លក្ខខណ្ឌការងារកាន់តែប្រសើរ និងប្រាក់ឈ្នួលសមរម្យដល់ប្រជាពលរដ្ឋដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គម ក៏ដូចជាការរួមចំណែកដោយផ្ទាល់ក្នុងការជួយកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ ជាក់ស្តែង នាពេលបច្ចុប្បន្ននៅមានឱកាសការងារចំនួនជាង ៩ម៉ឺនកន្លែងផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋ។

នាឱកាសនោះ លោក ហេង សួរ បានប្រៀបធៀបប្រាប់បងប្អូនយ៉ាងក្បោះក្បាយពីភាពខុសគ្នានៃការងារក្នុងស្រុកនិងការងារនៅថៃ។ លោកបានពន្យល់ថា ការងារនៅថៃត្រូវប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង ការប្រើប្រាស់អំពើហិង្សា រស់នៅឆ្ងាយពីក្រុមគ្រួសារ និងខ្វះការគាំពារសុខភាពទាំងពេលបច្ចុប្បន្ននិងអនាគត។ រីឯការងារក្នុងស្រុកវិញ ក្រៅពីជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសេដ្ឋកិច្ចគ្រួសារ និងអនាគតដ៏កក់ក្ដៅ ក៏ទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.)ដែលផ្តល់អត្ថប្រយោជន៍ដ៏ច្រើននៅពេលចាប់ផ្តើមចូលធ្វើការ ជាពិសេសលើផ្នែកហានិភ័យការងារ ថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រាក់សោធន ដូចមន្រ្តីរាជការដែរ ដែលជួយសម្រាលបន្ទុកឬអំរែកគ្រួសារ ក៏ដូចជាកូនចៅនៅពេលចូលវ័យចាស់ជរា។ លោកបានរំលេចថា ពេលមានបណ្ណ ប.ស.ស. បងប្អូននឹងទៅពិនិត្យសុខភាពកាន់តែញឹកញាប់ដែលជួយធ្វើឱ្យសុខភាពកាន់តែប្រសើរ និងចៀសវាងជំងឺធ្ងន់ធ្ងរបាន។

បន្ថែមពីនេះ លោកបានលើកទឹកចិត្តឱ្យអតីតពលករមួយចំនួនដែលរង់ចាំត្រឡប់ទៅធ្វើការនៅថៃវិញនោះឱ្យសាកល្បងចូលធ្វើការដែលបានផ្តល់ជូននេះសិន ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ឬដាក់ពាក្យចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ ដូចជានៅប្រទេសជប៉ុន កូរ៉េ សិង្ហបុរី ឬអ៊ីស្រ្តាអែលជាដើម ជាពិសេសសម្រាប់បងប្អូនក្នុងខេត្តឧត្តមានជ័យដែលទទួលរងការបំផ្លិតបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរពីសង្រ្គាមឈ្លានពានរបស់សៀម។

ទន្ទឹមនេះ ក្នុងករណីដែលមិនចង់ធ្វើការនៅតាមរោងចក្រ និងក្រៅប្រទេស, អតីតពលករនិងយុវជនដែលបោះបង់ការសិក្សាអាចបង្កើតមុខរបរដោយខ្លួនឯងបានតាមរយៈការចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសពីកម្មវិធី TVET ១,៥លាននាក់ដោយឥតគិតថ្ងៃ និងទទួលបានប្រាក់ឧបត្ថមបន្ថែមទៀត ដូចជាផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ និងឆុងកាហ្វេជាដើម។ លោកបានបន្តថា បងប្អូនអាចចុះឈ្មោះចូលរៀននៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នៅសាលា TVET ក្នុងខេត្តសៀមរាបដោយក្រសួងផ្តល់កន្លែងស្នាក់នៅ ជាពិសេសនៅភ្នំពេញ ដែលបងប្អូនអាចរៀនផង និងឆ្លៀតពេលធ្វើការក្រៅម៉ោងរកចំណូថែមទៀតផង។ នៅពេលរៀនចប់ ក្រសួងនឹងផ្តល់ជូនសម្ភារមួយឈុតសម្រាប់យកទៅប្រកបមុខរបរដោយខ្លួនឯង ឬជួយសម្របសម្រួលជាមួយធនាគារឱ្យផ្តល់អត្រាការប្រាក់ទាបក្នុងករណីមានតម្រូវការកម្ចីប្រាក់។ ឯកឧត្តមក៏បានបញ្រ្ជាបការយល់ដឹងនិងឱ្យចងចាំលេខទូរស័ព្ទ Hotline ១២៩៧ ដល់បងប្អូនសម្រាប់ចុះឈ្មោះរកការងារ មានចំងល់ និងសាកសួរព័ត៌មានបន្ថែម ហើយបន្តចែករំលែកដល់សមាជិកគ្រួសារ និងសាច់ញាតិផងដែរ។

ជាមួយនឹងការរំលឹកពីសង្រ្គាមឈ្លានពានទឹកដីនៅក្នុងខេត្តឧត្តរមានជ័យនេះ ក៏ដូចជាបណ្តាខេត្តជាប់ព្រំដែនមួយចំនួនទៀត ឯកឧត្តម ហេង សួរ បានអំពាវនាវឱ្យបងប្អូនប្រែក្លាយពីការឈឺចាប់ជាប្រវត្តិសាស្រ្តនេះទៅជាការតស៊ូខិតខំកសាងសមត្ថភាព ពង្រឹងផ្ទៃក្នុង សាមគ្គីគ្នាជាធ្លុងមួយ ព្រមទាំងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់ខ្លាំងក្លាឡើង៕