* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា! សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រមូលថវិកាពីសប្បុរសជនប្រមាណ ១០ម៉ឺនដុល្លារ សម្រាប់គាំទ្រសកម្មភាពមនុស្សធម៌

09-05-2026 19:14

(ក្រចេះ)៖ អបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានប្រមូលថវិកាចំនួន ១០២ ៩៧៩,៨១ដុល្លារ​ ពីសប្បុរសជនទាំងអស់ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីគាំទ្រ និងចូលរួមក្នុងសកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាកក្នុងខេត្តក្រចេះ។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការចំណុះឱ្យរដ្ឋបាលខេត្ត សមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ អនុសាខាក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជន ព្រមទាំងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ប្រមាណ៤៨០នាក់។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការចូលរួមបរិច្ចាគថវិកាពីសប្បុរសជននាពេលនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការគាំទ្រយ៉ាងសកម្មចំពោះបេសកកម្មមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ក្នុងការជួយសង្គ្រោះ និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ និងជីវភាពខ្វះខាត។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគថវិកាចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ។ សូមសប្បុរសជន បន្តចូលរួមតាមលទ្ធភាព។ ការចូលរួមរបស់លោក លោកស្រី គឺជាកម្លាំងដ៏សំខាន់សម្រាប់ធ្វើឱ្យកាកបាទក្រហមអាចបន្តបេសកកម្មមនុស្សធម៌បានយ៉ាងទូលំទូលាយ។ សូមយុវជន បន្តស្ម័គ្រចិត្ត បន្តរៀនសូត្រ បន្តអប់រំខ្លួនឯង និងបន្តក្លាយជាគំរូនៃការជួយសង្គម។ សូមប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីជួយគ្នា ចែករំលែកគ្នា និងមិនទុកអ្នកលំបាកឱ្យនៅឯកោ។

ក្នុងឱកាសនោះដែរ តំណាងសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានបន្តចូលរួមគាំទ្រសកម្មភាពមនុស្សធម៌ ដោយចាត់ទុកការចូលរួមនេះ ជាកម្លាំងចលករសំខាន់ក្នុងការជួយលើកកម្ពស់សុខុមាលភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់វិភាគទានដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាក រងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ឱ្យចំគោលដៅ មានគណនេយ្យភាព និងមានប្រសិទ្ធិភាពខ្ពស់។

បើតាមយោងរបាយការណ៍សង្ខេបរបស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានឱ្យដឹងថា សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាក ខ្វះខាតនៅតាមសហគមន៍ជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ៩៩៣គ្រួសារ ស្នើនឹង ៣ ៨៩០នាក់ក្នុងនោះគ្រួសារងាយរងគ្រោះជនចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា ៦៦០គ្រួសារ, ភ្លើងឆេះផ្ទះ ១១គ្រួសារ, ខ្យល់កន្រ្តាក់ ១៧គ្រួសារ, គ្រោះទឹកជំនន់ ៣០៥គ្រួសារ។

ដោយឡែកសម្រាប់អនុសាខាក្រុង-ស្រុកទាំង៧ ក៏បានជួយឧបត្ថម្ភសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និង ថវិកាដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះផ្សេងៗតាមបណ្ដាក្រុង ស្រុករបស់ខ្លួនចំនួន ៤៨៧គ្រួសារ ស្នើនឹង ១ ៥១២នាក់ ក្នុងនោះគ្រួសារងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា ៣២០គ្រួសារ, ទុរគតជន ១២ គ្រួសារ, គ្រួសារផ្ទុកមេរោគអេដស៍ ១គ្រួសារ, ភ្លើងឆេះផ្ទះ ១៩គ្រួសារ, ខ្យល់កន្រ្តាក់ ១០គ្រួសារ, គ្រោះទឹកជំនន់ ១១៣គ្រួសារ, លង់ទឹកស្លាប់ ៩នាក់ និងរន្ទះបាញ់ស្លាប់ ៣នាក់៕