កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ

10-05-2026 08:48

(កំពត)៖ ក្រោយចូលរួមពិធីសំណេះសំណាល និងទទួលអនុសាសន៍ដ៏ល្អៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រមាណ៥ម៉ោង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពត សមាជិកក្រុមប្រឹក្សាម្នាក់បានតែងកំណាព្យ ដែលមានចំណងជើងថា ៩ ឧសភា ទិវាមហាប្រសើរ។

@_ ប្រាំបួនឧសភាទិវាប្រពៃ
ក្នុងសករាជថ្មីរីករាយសប្បាយ
មន្ត្រីស្រុកក្រុងគ្រប់ឃុំទាំងឡាយ
ប្រញាប់ប្រាស់កាយថ្ងៃពេញនិយម

@_ បងប្អូនប្រុសស្រីមន្ត្រីរាជការ
ខេត្តក្រុងប្រឹក្សាមូលមិត្តជួបជុំ
ពិតស្ថិតក្នុងសាលសន្និសីទមនោរម្យ
តេជោជាធំស្និទ្ធអធិបតី។(១)

@_ សំណេះសំណាលលើកពីបញ្ហា
នយោបាយហេតុការណ៍សកលថ្មីៗ
ពុកតេជោសែនពិតមែនឈ្លាសវៃ
លោកមានស្នាដៃជូនជាតិរដ្ឋា។

@_ សូមសម្ដេចពុកមានសុខភាពល្អ
កាយពលបវររីកសាយបញ្ញា
បន្ដដឹកនាំនាវាខេមរា
ដល់ត្រើយសុខានិរន្ដរ៍រៀងអើយ។

សាធុ សាធុ សាធុ🙏

(១): សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំខេត្តកែប ខេត្តកំពត ❤️

និពន្ធដោយ: កសិករជនបទ និងជាសមាជិកក្រុមប្រឹក្សាម្នាក់

នត្ថិ សន្តិ បរំ សុខំ🙏