* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី)
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី

10-05-2026 11:42

(ក្រចេះ)៖ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយ សសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានបន្តរម្លឹក និងណែនាំបន្ថែមដល់អាជ្ញាធរខេត្តក្រចេះ ឱ្យបន្តសកម្មភាពចុះសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានទាំងកម្រោលរបស់យោធាថៃ។

ការរម្លឹកបែបនេះរបស់របស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យយើងយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពដែលបានពលី ដែលពួកគាត់បានយកជីវិតទៅការពារគ្រាប់នៅសមរភូមិ សូមអាជ្ញាធរស្រុកឧស្សាហ៍ ទៅអើត សួរសុខទុក្ខក្រុមគ្រួសារគាត់។ អ៊ឹចឹង សុំឱ្យអាជ្ញាធរជួយមើលពួកគាត់ កូនចៅគាត់បើសិនមានការលំបាកក្នុងការធ្វើដំណើរទៅសាលារៀន ដែលនៅឆ្ងាយ ហើយមានការខ្វះខាត យើងត្រូវគិតគូរ ខ្វះកងប្រាប់ខ្ញុំ ខ្ញុំជួយដើម្បីឱ្យពួកគាត់អាចទៅសាលារៀនបាន»

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងមូលដ្ឋានខេត្តក្រចេះ គឺមានវីរកងទ័ពចំនួន ៥នាក់ បានពលីជីវិត នៅក្នុងសមរភូមិប្រយុទ្ធ ដើម្បីបុព្វហេតុការពារទឹកដី ពីការឈ្លានទាំងកម្រោលរបស់យោធាថៃ លើកទី២ មកលើមាតុភូមិកម្ពុជា។ ជាមួយគ្នានេះក៏មានគ្រួសារកងទ័ពភៀសសឹកមកនៅខេត្តក្រចេះ ប្រមាណ១០០០គ្រួសារ ប៉ុន្តែ ពួកគាត់ទទួលបានការយកចិត្តទុកដាក់បំផុតរបស់អាជ្ញាធរខេត្ត និងស្រុកចំពោះការស្នាក់នៅ ហូបចុកជាដើម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដូច្នេះសូមអាជ្ញាធរត្រូវតែយកចិត្តដាក់ចំពោះក្រុមគ្រួសារវីរកងទ័ពទាំង ៥រូបនេះ ឱ្យបានដិតដល់បំផុត ពីព្រោះវីរកងទ័ព គឺបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ មាតុភូមិ ខណៈវីរកងទ័ពទាំង៥រូបនេះ ពួកគាត់ជាជនបង្គោលនៅក្នុងក្រុមគ្រួសារ។ ត្រង់ចំណុចនេះ ការបាត់បង់ជនបង្គោលគ្រួសារ ពិតជាមានការលំបាកយ៉ាងខ្លាំងចំពោះឪពុក ម្តាយ ប្រពន្ធ កូនរបស់វីរកងទ័ព។

គួរជម្រាបថា ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព នានានៅខេត្តតាកែវ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ និងជំនួបជាមួយក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ក៏បន្តរម្លឹករឿងនេះជាថ្មីទៀត ឱ្យអាជ្ញាធរនៅមូលដ្ឋានឱ្យយកចិត្តទុកដាក់លើជីវភាព គ្រួសារយុទ្ធជននៅជួរមុខ ពលី ពិការ និងគ្រួសារអតីតយុទ្ធជន។

ការរម្លឹកជាបន្តបន្ទាប់របស់សម្តេចតេជោ ហ៊ុន សែន ជាការបង្ហាញនូវដួងចិត្តគិតគូរខ្ពស់ចំពោះសុខទុក្ខគ្រួសារយុទ្ធជន ក៏ដូចជាយុទ្ធជន ក៏ដូចជាអតីតយុទ្ធជន ដែលជាអ្នកបានលះបង់ធំធេងសម្រាប់បុព្វហេតុជាតិមាតុភូមិប្រកបដោយភាពអង់អាចក្លាហាន។ សម្តេចតេជោ បានណែនាំដល់អាជ្ញាធរតាមមូលដ្ឋានក្តាប់ឱ្យបាននូវចំនួនក្រុមគ្រួសារយុទ្ធជននៅជួរមុខ យុទ្ធជនពលី ពិការ ក៏ដូចជាអតីតយុទ្ធជន ហើយត្រូវឧស្សាហ៍ចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរបស់ពួកគេ។

ជាមួយការជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់លើគ្រួសារយុទ្ធជន យុទ្ធជនពលី ពិការ និងអតីតយុទ្ធជននេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក៏បានណែនាំឱ្យពិនិត្យផ្តល់អាហារូបករណ៍របស់សម្តេចជូនដល់កូនៗរបស់ពួកគេឱ្យបានសិក្សារៀនសូត្រខ្ពស់ ឬឱ្យកូនៗរបស់ពួកគេទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមដូច្នេះ «សូមចូលរួមធ្វើកិច្ចការនេះ ឱ្យក្លាយទៅជាចលនាមួយ នៃការយកចិត្តទុកដាក់ ទៅលើគ្រួសារយុទ្ធជនពលី ពិការ និងយុទ្ធជននៅជួរមុខ។ [...] កុំឱ្យប្តីស្លាប់ទៅហើយ ប្រពន្ធកូនរសាត់អណ្តែត»