* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧត្តមសេនីយ៍ឯក ប៊ុន ដា នាំយកអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនកងកម្លាំង ជនមានពិការភាព និងក្មេងកំព្រានៅព្រះវិហារ

10-05-2026 12:18

(ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ បាននាំយកអំណោយជាស្បៀង ថវិក និងសម្ភារប្រើប្រាស់របស់មូលនិធិក្រុមម៉ូតូ Happy Bike ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់កងពលតូចអន្តរាគមន៍លេខ៧ សឹករងខេត្តព្រះវិហារ និងវីរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣។

ពិធីប្រគល់អំណោយនេះ បានរៀបចំឡេីងនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួម ពីសមាជិកក្រុមម៉ូតូ Happy Bike និងអាជ្ញាធរមូលដ្ឋាន រួមមាន លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ, លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ, លោក ទេស សំអាន អភិបាលរងស្រុករវៀង និងនាយករងទីចាត់ការរដ្ឋបាលខេត្តព្រះវិហារ

អំណោយជូនកងកម្លាំងខាងលើរួមមាន៖

១. ទឹកPocari Sweat ចំនួន ៣០០កេស
២. មីជាតិ ចំនួន ៣០០កេសតូច
៣. ថ្នាំប៉ារ៉ា ចំនួន ៣០០ប្រអប់
៤. ទឹកត្រី ចំនួន ៣០០ដប
៥. ទឹកស៊ីអីវ ចំនួន ៣០០ដប
៦. បារី ចំនួន ៦ប៉ិច
៧. ពងទាប្រៃ ចំនួន ១,៥០០គ្រាប់
៨. ត្រីខកំប៉ុង ចំនួន ១,៥០០កំប៉ុង
៩. ប្រេងកូឡា ចំនួន ១,០០០ប្រអប់
១០. សាប៊ូដុំ ចំនួន ១,០០០ដុំ
១១ ធុងទឹកចំណុះ ៣០លីត្រ ចំនួន ១,០០០ធុង
១២. ថវិកា ចំនួន ១៥លានរៀល

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយកងកម្លាំង ក្រុមការងារ បានបន្តជួបសំណេះសំណាល ជាមួយបងប្អូនដែលជាជនពិការចំនួន ៤៦នាក់ ដែលមកពីស្រុករវៀង ២៥នាក់ ក្រុងព្រះវិហារ ២០នាក់, ក្មេងកំព្រា ៦៥នាក់ និងអ្នកមើលថែទាំក្មេងកំព្រា(ម៉ែដោះ) ៦នាក់ សរុបចំនួន ១១៧នាក់ នៅក្នុងមណ្ឌលកុមារកំព្រា ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ និងបានជូនជនពីការម្នាក់ៗទទួលបានរទេះរុញ ១គ្រឿង, ថវិកាចំនួន ៥០,០០០រៀល, អាវចាក់ ១, កន្សែងពោះគោ ១, ថ្នាំប៉ារ៉ាសេតាមុល ១ប្រអប់, អង្ករ ១០គីឡូក្រាម, ទឹកដោះគោខាប់ ១កំប៉ុង និងទឹកPocari Sweat ១កេស។

ចំពោះក្មេងកំព្រាបានជូនក្នុងម្នាក់ ទទួលបាន កាតាប១, ក្តាសរសេរ ១, សៀវភៅ ខ្មៅដៃ ជ័រលុប ១សម្រាប់, ថវិកា ៥០,០០០រៀល, ដបទឹករក្សាសីតុណ្ហភាព ១ដប និងទឹកដោះគោខាប់ ១កំប៉ុង រីឯ អ្នកមើលថែទាំក្មេងកំព្រា(ម៉ែដោះ៦នាក់ )ក្នុងៗទទួលបានថវិកាចំនួន ៥០,០០០រៀល, អាវចាក់ ១, កន្សែងពោះគោ ១, ថ្នាំប៉ារ៉ាសេតាមុល ១ប្រអប់, អង្ករ ១០គីឡូក្រាម, ទឹកដោះគោខាប់ ១កំប៉ុង សាប៊ូដុសខ្លួន១និងទឹកPocari Sweat ១កេស។

សរុបអំណោយដែលបានផ្តល់ជូនសរុបរួមមាន៖

១. រទេះជនពិការ ចំនួន ៤៦គ្រឿង
២.អាវគ្រប់ប្រភេទ ចំនួន ១០កេស
៣.ខោទឹកនោម ចំនួន ៥០កេសធំ
៤. ទឹកដោះគោខាប់ ចំនួន ១២០កំប៉ុង
៥. ថ្នាំប៉ារ៉ា ចំនួន ១២០ប្រអប់
៦. សម្ភារៈក្មេងកំព្រា ចំនួន ៦៥ឈុត
៧. សម្ភារៈគ្រូ ចំនួន ១៥ឈុត
៨. អង្ករ ចំនួន ៦៩បាវ
៩. ទឹកPocari Sweat ចំនួន ៧០កេស
១០. កន្សែងជូតខ្លួន ចំនួន ១៥០កន្សែង
១១. ថវិកា ចំនួន ៦លានរៀល៕