* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគម ចូលជួបសម្ដែងការគួសម និងទទួលនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

10-05-2026 13:47

(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ៩រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ និង FASMEC ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគម ចូលជួបសម្ដែងការគួសម និងទទួលនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកឧកញ៉ា តែ តាំងប៉ បានសម្តែងនូវសេចក្តីត្រេកអរ និងមហាកិត្តិយសយ៉ាងខ្ពង់ខ្ពស់បំផុត ដែលសម្ដេចកិត្តិសង្គហបណ្ឌិត បានអនុញ្ញាតឱ្យប្រតិភូសមាគមចូលជួបសម្ដែងការគួសមនាពេលនេះ។ លោកឧកញ៉ា ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ដែលជានិច្ចកាល សម្ដេចតែងតែផ្ដល់នូវក្ដីមេត្តា និងការគាំទ្រដល់សហគ្រិនក្នុងស្រុក ជាពិសេសវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

ក្នុងជំនួបនោះ ឧកញ៉ាប្រធាន ក៏បានជម្រាបជូនសម្ដេចអំពីវឌ្ឍនភាពការងារ សមិទ្ធផលសម្រេចបាន និងទិសដៅការងារបន្តរបស់សមាគម ក្នុងការជំរុញចលនា «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកឧកញ៉ា តែ តាំងប៉ ក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានខិតខំប្រមូលផ្ដុំសហគ្រិន និងជួយជ្រោមជ្រែងដល់ការផលិតផលិតផលក្នុងស្រុកឱ្យមានគុណភាព និងស្ដង់ដារ។ សម្ដេចបានសង្កត់ធ្ងន់ថា វិស័យ SMEs គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដូច្នេះការពង្រឹងសមត្ថភាពសហគ្រិនក្នុងស្រុក គឺជាកត្តាចាំបាច់បំផុត។

ទន្ទឹមនឹងនោះ សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដល់នូវអនុសាសន៍ណែនាំដ៏មានតម្លៃដល់ថ្នាក់ដឹកនាំ FASMEC ឱ្យបន្តសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់សហគ្រិន ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ៕⁩