* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត ហ៊ីង ស៊ីដេត អំពាវនាវអតីតពលករមកពីក្រៅប្រទេសមកចុះឈ្មោះធ្វើតេស្តបញ្ជាក់សមត្ថភាព ដើម្បីទទួលវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ ​ដែលជួយបង្កើនផលិតភាពការងារប្រាក់ចំណូល និងឱកាសការងារកាន់តែប្រសើរ

10-05-2026 13:53

(តាកែវ)៖ លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ បានអំពាវនាវដល់អតីតពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស និងមានបទពិសោធន៍ការងារជំនាញវិជ្ជាជីវៈ ឬជំនាញបច្ចេកទេសសូមអញ្ជើញមកចុះឈ្មោះធ្វើតេស្តបញ្ជាក់សមត្ថភាព ដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញជាផ្លូវការ។

ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់បងប្អូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ដែលបានបញ្ចប់ការធ្វើតេស្តវាយតម្លៃសមត្ថភាពសម្រាប់វេនព្រឹក ទៅលើ៤ជំនាញ ពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន តាកែវ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត ហ៊ីង ស៊ីដេត បានបន្តថា ការធ្វើតេស្តបញ្ជាក់សមត្ថភាពនេះ វាជាការទទួលស្គាល់នូវចំណេះដឹងបទពិសោធន៍ និងសមត្ថភាពដែលបងប្អូនបានសន្សំពីការងារជាក់ស្ដែងកន្លងមក។​ វិ​ញ្ញាបនបត្រនេះនឹងជួយបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូល បង្កើនទំនុកចិត្តនិងអាចបន្តការសិក្សា ឬបណ្ដុះបណ្ដាលកម្រិតខ្ពស់បន្ថែមទៀត។

លោកបណ្ឌិតបានបន្ថែមថា រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍជំនាញ និងការទទួលស្គាល់សមត្ថភាពរបស់បងប្អូនពលករដើម្បីឱ្យជំនាញដែលមានស្រាប់អាចក្លាយជាទុនដ៏មានតម្លៃសម្រាប់អនាគតគ្រួសារ និងសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ីង ស៊ីដេត ក៏បានអំពាវនាវដល់ក្រុមហ៊ុន រោងចក្រសហគ្រាស ការដ្ឋានសំណង់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ និងអតីតពលករទាំងអស់សូមចូលរួមគាំទ្រនិងជំរុញការធ្វើតេស្តបញ្ជាក់សមត្ថភាពឱ្យបានទូលំទូលាយ និងលើកទឹកចិត្តដល់ក្រុមហ៊ុន និងនិយោជកទាំងអស់ សូមបញ្ជូនពលករ កម្មករ និងជាងជំនាញដែលមានបទពិសោធន៍ការងារមកធ្វើតេស្តដើម្បីទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់សមត្ថភាពជាផ្លូវការដែលអាចជួយបង្កើនផលិតភាពការងារប្រាក់ចំណូល និងឱកាសការងារកាន់តែប្រសើរ។

លោកបណ្ឌិត ហ៊ីង ស៊ីដេត​ បានបញ្ជាក់ថា ការចូលរួមរបស់គ្រប់ភាគី គឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សការបង្កើនផលិតភាពជាតិនិងការអភិវឌ្ឍវិស័យ TVET នៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងឆ្លើយតបតម្រូវការទីផ្សារការងារបានកាន់តែប្រសើរជាងមុន៕