តុលាការខេត្តបាត់ដំបង សម្រេចដោះលែងអ្នកឆក់ត្រី ឱ្យត្រឡប់ទៅផ្ទះវិញ ដោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទខុសច្បាប់
10-05-2026 15:25
(បាត់ដំបង)៖ សាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីការបង្គាប់ឱ្យដោះលែង បុរសឆក់ត្រី ឱ្យត្រឡប់ទៅផ្ទះវិញ ដោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទខុសច្បាប់។
អ្នកឆក់ត្រីដែលមហាជនកំពុងសំដែងក្ដីអាណិតអាសូរ្យនោះ មានឈ្មោះ សាន ប៊ុនលក ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធ្វើការនេសាទដោយប្រើឧបករណ៍ឆក់ ប្រព្រឹត្តនៅចំណុចព្រែកហេវ ស្ថិតនៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៩៧ ចំណុចទី៣ នៃច្បាប់ស្តីពីជលផល ឆ្នាំ២០២៥ នៅក្រៅឃុំជាបណ្តោះអាសន្ន។
តុលាការខេត្ត បានសម្រេចដោះលែងអោយត្រលប់ទៅផ្ទះវិញហើយ ដោយអោយធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តខុសច្បាប់ទៀត។ សកម្មភាពឆក់ត្រីជាបទល្មេីស បំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលច្បាប់ហាមឃាត់។ ដូច្នេះក្រោយពីបានត្រលប់ទៅផ្ទះវិញ តុលាការបានណែនាំបុរសរូបនោះ ឱ្យបញ្ឈប់ការឆក់ត្រីនេះទៀត៕












