* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា! អភិបាលខេត្តតាកែវ អរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្មករ កម្មការិនី ដែលជាកម្លាំងចលករជំរុញសេដ្ឋកិច្ចខេត្តឱ្យមានការរីកចម្រើន

10-05-2026 15:30

(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំអបអរសាទរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅក្នុងឱកាសដ៏មានអត្ថន័យនោះលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់បងប្អូនកម្មករ កម្មការិនីជាកម្លាំងពលកម្មទាំងអស់ ដែលជាចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចខេត្តឱ្យមានការរីកចម្រើន។

លោកអភិបាលខេត្តតាកែវ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់បងប្អូនកម្មករ កម្មការិនីតាមបណ្តារោងចក្រទាំងអស់នៅទូទាំងខេត្ត ត្រូវខិតខំឧស្សាហ៍ព្យាយាម បង្កើនជំនាញ និងបំពេញការងារប្រកបដោយវិន័យ និងប្រសិទ្ធភាព ព្រោះនេះជាកត្តាសំខាន់បំផុត ក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេស ឱ្យមកបណ្តាក់ទុននៅខេត្តតាកែវ ឱ្យបានកាន់តែច្រើននោះវានឹងបង្កើតឱកាសការងារ និងចំណូលជូនដល់បងប្អូនកូនក្មួយក្នុងមូលដ្ឋានកាន់តែសម្បូរណ៍បែប។

លោក វ៉ី សំណាង បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងសិទ្ធិសេរីភាពរបស់បងប្អូនកម្មករ តាមរយៈការធានានូវលក្ខខណ្ឌការងារសមរម្យ សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងៗ ដើម្បីកសាងកម្លាំងពលកម្មមួយដែលមានភាពធន់ទៅនឹងការប្រែប្រួលនៃសេដ្ឋកិច្ចសកល។

ក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយភាពសប្បាយរីករាយ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តតាកែវ លោក វ៉ី សំណាង ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករគ្រប់រូបក្នុងខេត្ត៕