ដំណឹងមរណភាព! មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ តែ ខាជូ បានទទួលមរណភាព ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ

10-05-2026 17:49

(ភ្នំពេញ)៖ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ តែ ខាជូ បានទទួលមរណភាពនៅវេលាម៉ោង ៧:៣៦នាទីយប់
ថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្នសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ តែ ខាជូ បានតម្គល់ធ្វើបុណ្យតាមប្រពៃណីនៅបុរីវិមានភ្នំពេញ ផ្ទះលេខ ១១០-១១២R ផ្លូវលេខ ៣៧២ ភូមិរុងរឿង សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដំណឹងនេះចាត់ទុកជាការគោរពអញ្ជើញដល់ញាតិមិត្តជិតឆ្ងាយនៃសព៕