* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដឹកនាំកិច្ចប្រជុំ ការងារយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  នៅក្នុងខេត្តបន្ទាយមានជ័យ

10-05-2026 18:38

(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ការងារយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជុំវិញខេត្ត ប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៦។

ក្នុងយុទ្ធនាការដែលកំពុងអនុវត្ត ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) លោក អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានរាយការសង្ខេបជូនអង្គពិធី ដោយបញ្ជាក់ថា រដ្ឋបាលខេត្ត កំពុងបន្ដជំរុញផ្សព្វផ្សាយច្បាប់ ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣អនក្រ.បក ចុះរបស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងពង្រឹងការធ្វើរដ្ឋបាលពីការគ្រប់គ្រងជនបរទេសនៅតាមទីតាំងកាស៊ីណូ អគាររស់នៅប្រមូលផ្ដុំ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ភោជនីយដ្ឋាន អង្គការ-សមាគម និងទីតាំងប្រកបអាជីវកម្មនានា។ ស្រាវជ្រាវស្វែងតាមទីតាំង ដែលសង្ស័យប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងសហការជាមួយគ្រប់ស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យមានប្រសិទ្ធភាពនៅភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានលេីកឡេីថា សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងក្នុង និងក្រៅប្រទេស គឺប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយក៏មានការគំរាមកំហែង ដល់សន្តិសុខជាតិផងដែរ ដូចនេះហេីយទេីបប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញវិធានការជាបន្តបន្ទាប់ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់នៅកម្ពុជា។

នាយឧត្តមសេនីយ៍ ក៏បានជំរុញមាននាំទៅដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្វេីយ៉ាង ណាគ្រប់គ្រងជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវមានការបែងចែកឱ្យដាច់រវាងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡា ញ (Online Scams) និងជនបរទេសដែលធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយត្រូវធ្វើវិធានការរដ្ឋបាលត្រួតពិនិត្យឯកសារពាក់ព័ន្ធសម្រាប់ជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការងារនៅក្នុងខេត្តបន្ទាយមានជ័យ។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ ក៏បានផ្តល់អនុសាសន៍ ដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ ត្រូវធ្វេីការការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវតែឯកភាពគ្នាជាធ្លុងមួយ បង្ក្រាបបទល្មេីសនេះឱ្យអស់នៅខេត្តបន្ទាយមានជ័យ ដែលជាហានិភ័យប៉ះពាល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៉ះពាល់ដល់សន្តិសុខជាតិ៕