សម្តេចនាយករដ្ឋមន្ត្រី៖ បញ្ហាជាឱកាស សំខាន់យើងមើលឱកាសនោះឃើញទេ? (Video inside)

10-05-2026 22:11

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានចែករំលែកឡើងវិញនូវវីដេអូមួយ ដែលសម្តេចធ្លាប់មានប្រសាសន៍លើវេទិកាសាធារណៈពាក់ព័ន្ធនឹងបញ្ហាជាកាលានុវត្តន៍ភាព។

ជាមួយនឹងការចែករំលែកវីដេអូនោះ សម្តេចមហាបវរធិបតីក៏បានរំលេចសារខ្លីបន្ថែមថា គ្រប់ការលំបាក ឬការឈឺចាប់ ក៏ជាឱកាសសម្រាប់ពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ។ ចំណុចសំខាន់ គឺនៅត្រង់ថា តើយើងមើលឱកាសនោះឃើញទេ?

សម្តេចបានបន្ថែមថា បើមើលឃើញឱកាសនោះ តើយើងមានឆន្ទៈក្នុងការចាប់យកឱកាសនោះទេ? បើយើងមានឆន្ទៈហើយ ចំណុចគន្លឹះនៅត្រង់ថា តើយើងហ៊ានធ្វើសកម្មភាពជាក់ស្តែងដើម្បីប្រែក្លាយបញ្ហា ឱ្យក្លាយទៅជាឱកាសដើម្បីពង្រឹងខ្លួនយើងទៅថ្ងៃមុខទេ?