* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទីភ្នាក់ងារកយកា បណ្តុះបណ្តាលជំនាញឯកទេស ស្តីពីសេដ្ឋកិច្ចវិលជុំ និងការគ្រប់គ្រងឥន្ធនៈដល់មន្ត្រីកម្ពុជា

11-05-2026 10:35

(ភ្នំពេញ)៖ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំ​ប្រ​ទេ​ស​​កម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិសមុនការចេញដំណើរកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ជូនដល់មន្ត្រីរាជការមកពីក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល។

មន្ត្រីទាំងនោះនឹងត្រូវចូលរួមក្នុងកម្មវិធីកសាងសមត្ថភាពជំនាញឯកទេស នៅសាធារណ​រដ្ឋ​កូរ៉េ ដែលត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហា​ប្រឈមសំខាន់ៗ ផ្នែកហេដ្ឋា​រច​នា​សម្ព័ន្ធ និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។

កម្មវិធីតម្រង់ទិសនេះ គឺជាការត្រៀមលក្ខណៈចុងក្រោយសម្រាប់វគ្គបណ្តុះបណ្តាល​ពីរ​ផ្សេង​គ្នា ស្ថិតក្រោមកម្មវិធីបណ្ថុះបណ្ថាលរបស់ KOICA ដែលមានគោលបំណងចែក​រំលែក​បទពិសោធន៍ និងជំនាញបច្ចេកទេសរបស់ប្រទេសកូរ៉េ ជូនដល់អ្នករៀបចំ​គោល​នយោបាយកម្ពុជា រួមមាន៖

១៖ មន្ត្រីចំនួន ១៥រូប មកពីក្រសួងបរិស្ថាន នឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាលក្រោម​ប្រធានបទ «ការកសាងសមត្ថភាពលើការអនុវត្តសេដ្ឋកិច្ចវិលជុំ តាមរយៈការគ្រប់គ្រង​សំណល់ប្រកបដោយចីរភាព»។ កម្មវិធីនេះ ផ្តោតសំខាន់លើការផ្លាស់ប្តូរពីការគ្រប់គ្រង​សំណល់តាមបែបប្រពៃណី ទៅជាប្រព័ន្ធវិលជុំ ដោយសង្កត់ធ្ងន់លើការកែច្នៃឡើងវិញ បច្ចេកវិទ្យាទាញយកថាមពលពីសំណល់ និងអនាម័យទីប្រជុំជន។

២៖ មន្ត្រីចំនួន ៣រូបផ្សេងទៀត មកពីក្រសួងរ៉ែ និងថាមពល នឹងចូលរួមក្នុងវគ្គបណ្តុះ​បណ្តាល​ដែលផ្តោតលើ «ការកសាងសមត្ថភាពសម្រាប់ការគ្រប់គ្រងគុណភាព និងការ​បែងចែកឥន្ធនៈរថយន្ត»។ វគ្គបណ្តុះបណ្តាលនេះ ផ្តល់នូវការបណ្តុះបណ្តាលបច្ចេក​ទេស​លើស្តង់ដារឥន្ធនៈ ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ និងការកំណត់បទប្បញ្ញត្តិ​លើបណ្តាញ​ចែកចាយ ដើម្បីធានានូវសន្តិសុខថាមពល និងកាត់បន្ថយការភាយឧស្ម័នពីយានយន្ត។

កម្មវិធីបណ្តុះបណ្តាលទាំងនេះ ត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ​របស់​រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈការវិនិយោគលើវិស័យទាំងនេះ KOICA និងដៃ​គូ​ពាក់ព័ន្ធ មានគោលបំណងបង្កើតឱ្យមានអត្ថប្រយោជន៍រយៈពេលវែង​សម្រាប់សង្គម​កម្ពុជា រួមមាន សុខភាពបរិស្ថាន ប្រសិទ្ធភាពសេដ្ឋកិច្ច ការការពារអ្នកប្រើប្រាស់ និង​សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងមតិស្វាគមន៍បើកកម្មវិធី លោកស្រី LEE Sejin អនុប្រធានតំណាងការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា បានអបអរសាទរដល់សិក្ខាកាមទាំងអស់ និងបានយក​ចិត្តទុកដាក់លើសារៈសំខាន់នៃការកសាងសមត្ថភាព ក្នុងការសម្រេចបាននូវ​គោលដៅ​អភិវឌ្ឍន៍​របស់ប្រទេសកម្ពុជា។ លោកស្រីក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត​ជាបន្តបន្ទាប់​របស់ KOICA ក្នុងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងអំឡុងពេលនៃកម្មវិធីតម្រង់ទិសនេះ សិក្ខាកាមទទួលបាននូវទិដ្ឋភាពទូទៅ​នៃសកម្ម​ភាពការងាររបស់ KOICA នៅក្នុងប្រទេសកម្ពុជា សេចក្តីណែនាំអំពីកម្មវិធី និងព័ត៌មាន​ជាក់ស្តែងផ្សេងៗ ដើម្បីសម្រួលដល់ការស្នាក់នៅក្នុងប្រទេសកូរ៉េ។

តំណាងមកពី​ក្រសួងទាំងពីរ បានចែករំលែកអំពីរបៀបដែលវគ្គបណ្តុះបណ្តាលនេះ នឹង​ចូល​រួមចំណែកដល់ការងាររបស់ពួកគេ។ បន្ថែមពីនេះ ពួកគេក៏បានពិភាក្សាអំពីស្ថា​ន​ភាព​បច្ចុប្បន្ន និងផែនការអភិវឌ្ឍន៍នាពេលអនាគតរបស់ក្រសួងសាមីនីមួយៗផងដែរ។

សិក្ខាកាមទាំងអស់បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ KOICA និងរដ្ឋា​ភិ​បាលកូរ៉េ សម្រាប់ការគាំទ្រដ៏សប្បុរសនេះ និងបានចូលរួមយ៉ាងសកម្មនៅក្នុងវគ្គតម្រង់​ទិសនេះ៕