* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តំណាងនាយឧត្តមសេនីយ៍ ស ថេត ចែកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជាង ១ពាន់គ្រួសារ នៅស្រុកបាទី ខេត្តតាកែវ

11-05-2026 10:50

(តាកែវ)៖ ដោយមើលឃើញពីការលំបាក និងខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកស្រី ឆាយ សាលីន តំណាងរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែក ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១,៤៤៥នាក់ មកពី១៥ឃុំ ក្នុងស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានសំណេះសំណាល ដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល សម្តេចប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវ តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ ជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាឡើយ។

ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់អំពីការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត និងលោកស្រី ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងស្រុកបាទីផ្ទាល់។ ការផ្តល់ជូននូវអំណោយនាពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងក្តីអាណិតស្រឡាញ់ ដើម្បីចូលរួមចំណែកជួយសម្រាលបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត។

លោកបានរំលឹកបងប្អូនប្រជាពលរដ្ឋឱ្យចងចាំនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលកម្ពុជាធ្លាប់បានធ្លាក់ចូលក្នុងសម័យកាលដ៏ខ្មៅងងឹតយង់ឃ្នង គឺរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ក្នុងរបបនោះ ប្រជាពលរដ្ឋខ្មែរគ្រប់រូបបានរងទុក្ខវេទនាយ៉ាងខ្លាំងក្លា បាត់បង់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ទ្រព្យសម្បត្តិ គ្រួសារ ត្រូវគេបង្ខំឱ្យធ្វើការជាទម្ងន់ អត់ឃ្លាន និងសូម្បីតែសិទ្ធិរស់រានមានជីវិតជាមូលដ្ឋានក៏គ្មានដែរ។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា ក្រោយប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលគ្រប់ជំនាន់ ជាពិសេសចាប់តាំងពីរាជរដ្ឋាភិបាលនីតិកាលទី១ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព រហូតមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានប្រែក្លាយពីផេះផង់ មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងសេដ្ឋកិច្ច។

លោកបានសង្កត់ធ្ងន់ថា បើទោះបីជាបច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅមានជីវភាពខ្វះខាតយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនដែលព្រងើយកន្តើយឡើយ ពោលគឺ «រាជរដ្ឋាភិបាលមិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ រស់នៅដោយគ្មានអាហារ និងនៅឯកោឡើយ»។ ទីណាប្រជាពលរដ្ឋមានការលំបាក ទីនោះតែងតែមានវត្តមានអាជ្ញាធរ និងរាជរដ្ឋាភិបាលចុះជួយដោះស្រាយជានិច្ច។

ដើម្បីជាការចែករំលែកក្តីស្រឡាញ់ លោកបានសន្យាថានឹងបន្តរៀបចំកម្មវិធីចែកអំណោយ ជូនប្រជាពលរដ្ឋនៅឆ្នាំក្រោយៗទៀត។ ពិសេសជាងនេះទៅទៀត លោកបានប្រកាសជួយឧបត្ថម្ភការសាងសង់ផ្ទះ (ទំហំ ៤x៦ ម៉ែត្រ) ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលទីទ័លក្រ និងមិនទាន់មានលំនៅឋានពិតប្រាកដ។

ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យនេះ លោកឧត្តមសេនីយ៍ឯក និងភរិយា បាននាំយកអំណោយដ៏ថ្លៃថ្លា និងថវិការបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ជូនដល់រដ្ឋបាលមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋ ដែលរួមមានឧបត្តម្ភជូន ប្រជាពលរដ្ឋចំនួន ១,៤៤៥នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី ១កេស និងថវិកា ២០,០០០រៀល។

រដ្ឋបាលស្រុកបាទីឧបត្ថម្ភថវិកា ៣,០០០,០០០រៀល ក្រុមគ្រូពេទ្យឧបត្ថម្ភថវិកា ២,០០០,០០០រៀល អធិការដ្ឋាននគរបាលស្រុកឧបត្ថម្ភថវិកា ១,០០០,០០០រៀល
កងរាជអាវុធហត្ថស្រុកឧបត្ថម្ភថវិកា ១,០០០,០០០រៀល រដ្ឋបាលឃុំទាំង១៥ ក្នុងស្រុកបាទីក្នុងមួយឃុំ ទទួលបានថវិកា ១,០០០,០០០រៀល
កម្លាំងនគរបាលការពារពិធី (១៥០នាក់) ម្នាក់ៗទទួលបានថវិកា ៣០,០០០រៀល កម្លាំងប្រជាការពារពី២ឃុំ (១០០នាក់) (ឃុំដូង ៦០នាក់ និង ឃុំចំប៉ី ៤០នាក់) ម្នាក់ៗទទួលបានថវិកា ៣០,០០០រៀល៕