* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងសម័្ពន្ធភាពបណ្តុំសមាគមអង្គការសង្គមស៉ីវិល សំណេះសំណាលជាមួយសមាគមថ្នាលយុវជនកម្ពុជា និងនាំយកអំណោយសម្តេចធិបតី ជូនពលរដ្ឋខ្មែរឥស្លាម នៅស្រុកកំពង់ត្រឡាច

11-05-2026 10:53

(កំពង់ឆ្នាំង)៖ អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងសម័្ពន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ១៤ស្ថាប័ន នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាគមថ្នាលយុវជនកម្ពុជា និងនាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនពលរដ្ឋចំនួន ៥គ្រួសារ ដែលជាពលរដ្ឋខ្មែរឥស្លាម មានជីវភាពខ្វះខាត រស់នៅភូមិកញ្ជោក ឃុំច្រេះ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ការចុះសួរសុខទុក្ខនេះដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល លោក ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមថ្នាលយុវជនកម្ពុជា និងទីប្រឹក្សាពិគ្រោះយោបល់សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល លោក នីន តារារតន៍ ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល លោក សឺន ជុំសុធន អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអង្គការមជ្ឍមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងលោក ឌុល ចាន់ធា អនុប្រធានប្រចាំការរួមទាំងក្រុមការងារនៃសម័្ពន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល ព្រមទាំងមានការចូលរួមពីលោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងពលរដ្ឋខ្មែរឥស្លាមផងដែរ។

ក្នុងឱកាសនោះ លោក ម៉ៅ ផល្លា បានលើកឡើងពីការការដឹកនាំប្រទេសជាតិដ៏ល្អឥតខ្ចោះ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេជាវីរបុរសដ៏ឆ្នើមនៃប្រទេសជាតិ ដែលមិនអាចខ្វះបានឡើយ។ នាពេលខាងមុខ គឺជាថ្ងៃដែលជិតមកដល់ គឺជាថ្ងៃឆ្នោត លោក ម៉ៅ ផល្លា ក៏បានផ្តាំទៅដល់បងប្អូនទាំងអស់កុំភ្លេចចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំឲ្យប្រទេសជាតិទទួលនូវសុខសន្តិភាព ប្រទេសរីកចម្រើន និងមានការអភិវឌ្ឍឥតឈប់ឈរឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សឺន ជុំសុធន ក៏បានលើកឡើងថា រាល់ថ្ងៃអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយបងប្អូនខ្មែរកណ្តាលជានិច្ច ក្រោមការដឹកនាំពីសំណាក់សម្តេចតេជោ និងសម្តេច ហ៊ុន ម៉ាណែត ដែលសម្តេចទាំងទ្វេ តែងតែយកចិត្តទុក្ខលើប្រជាពលរដ្ឋ មិនថាខ្មែរលើ ខ្មែរកណ្តាល ខ្មែរកម្ពុជាក្រោម និងខ្មែរឥស្លាមទេ គឺសម្តេចយកចិត្តទុកដាក់ ព្រួយបារម្ភសុខទុក្ខជានិច្ចដោយគ្មានលំអៀងឡើយ។ ការបោះឆ្នោតកាន់តែជិតមកដល់ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ក៏ត្រៀមរួចជាស្រេចក្នុងការចូលរួមបោះឆ្នោតជនគណបក្សប្រជាជនកម្ពុជាដែរ។

លោក សឺន ជុំសុធន បានបន្តថា កន្លងមកមានព្រះសង្ឃកម្ពុជាក្រោម និងពលរដ្ឋខ្មែរមានកំណើតខ្មែរក្រោម បានធ្វើសកម្មភាពសមប្បុរសធម៌ជាហូរហែ នៅតាមបណ្តាខេត្តរបស់កម្ពុជាជាប់ព្រំដែនថៃ ក្នុងស្មារតីជួយយកអាសាគ្នារវាងខ្មែរ និងខ្មែរពេលជួបការលំបាក ហើយពេលបងប្អូនខ្មែរកណ្តាលមានទុក្ខ បងប្អូនខ្មែរក្រោម សូមចូលរួមសុខទុក្ខជាមួយកងកម្លាំង ជាមួយកងទ័ព ជាមួយនគរបាល និងជាមួយបងប្អូនខ្មែរកណ្តាល។ នៅពេលយើងមានទុក្ខ គឺយើងមានទុក្ខជាមួយគ្នា ក្នុងមហាគ្រួសារខ្មែរ ដែលមានឈាមជ័រជាខ្មែរដូចគ្នា ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន «ខ្មែរតែមួយ នៅទីណាក៏ខ្មែរ»។

លោក នីន តារារតន៍ បានលើកឡើងពីសកម្មភាពរបស់ក្រុមការងារ ដែលធ្វើកន្លងមក ដោយមិនប្រកាន់ពូជសាសន៍ សាសនា និន្នាការនយោបាយ និងខិតខំស្វែងរកជំនួយជួយដល់បងប្អូនគ្រួសារក្រីក្រ បន្តចុះជួបបងប្អូនដូចភ្លៀងរលឹម ទោះជិតឆ្ងាយ។ លោកប្រធានបន្តទៀតថា ទោះបីជំនួយថ្ងៃនេះតិចតួចមែន តែក៏បានជួយសម្រួលការលំបាករបស់បងប្អូនបានមួយចំណែកដែរ ហើយក៏ជាការបង្ហាញពីការយកចិត្តទុកពីក្រុមការងារដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ។

អំណោយដែលនាំប្រគល់ជូនបងប្អូនពលរដ្ឋខ្មែរឥស្លាម ចំនួន ៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបានរួមមាន៖ អង្ករចំនួន ៥០គីឡូក្រាម ទឹកសុទ្ធវីតាល់ ១កេស មីខ្ញុំ ១កេស ស្ករស ១កញ្ចប់ អំបិល ១កញ្ចប់ ប៊ីចេង ១កញ្ចប់ ទឹកត្រី ១យួរ ទឹកសុីអ៉ីវ ១យួរ ត្រី ខកំប៉ុង ១យួរ។

ជាចុងបញ្ចប់ពលរដ្ឋខ្មែរឥស្លាម បានថ្លៃអំណរគុណដល់អង្គការមជ្ឍមណ្ឌលវប្បធម៌ខ្មែរក្រោម និងសម័្ពន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ដែលបានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយក ដើម្បីប្រើប្រាស់ជាប្រចាំថ្ងៃដែលកំពុងតែខ្វះខាត៕