* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា និងតួកម៉ានីស្ថាន គ្រោងចុះ MoU លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នាពេលឆាប់ៗ ខាងមុខនេះ

11-05-2026 10:55

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក AHMET Gurbanov អនុរដ្ឋមន្ត្រីក្រសួងការបរទេសតួកម៉ានីស្ថាន អមដោយលោក MUHAMMETNYYAZ Mashalov អគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា (មាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងតួកម៉ានីស្ថាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបពិភាក្សានេះ លោក AHMET Gurbanov បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ចំពោះកត្តាសុខសន្តិភាព សុខសុវត្ថិភាព ការរីកចំរើនលើគ្រប់វិស័យ រួមទាំងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសប្រាសាទអង្គរវត្តដែលជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានកាន់តែច្រើន។

លោកបានគូសបញ្ជាក់ពី ការយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងវិស័យទេសចរណ៍បន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកបានជម្រាបជូន រដ្ឋមន្រ្តី ហួត ហាក់ អំពីសក្តានុពលទេសចរណ៍របស់តួកម៉ានីស្ថានដែលរួមមានបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្រ្តដែលទទួលស្គាល់ដោយអង្គការយូណេស្កូ ព្រមទាំងទេសចរណ៍បែបវេជ្ជសាស្រ្តដែលផ្សារភ្ជាប់ការព្យាបាលតាមបែបធម្មជាតិ។

ជាកិច្ចឆ្លើយតប រដ្ឋមន្ត្រី ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-តួកម៉ានីស្ថាន ដែលបានរួមចំណែកជាវិជ្ជមានក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនសក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រី ហួត ហាក់ បានស្នើឱ្យភាគីតួកម៉ានីស្ថាន ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាទៅកាន់ប្រជាជនតួកម៉ានីស្ថាន និងរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតអំពីកម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព សុខសន្តិភាព និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ស៊ីជំរៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី តាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់វិនិយោគិន សារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍រវាងប្រទេសទាំងពីរ ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការជំរុញទស្សនកិច្ចថ្នាក់ដឹកនាំក្នុងវិស័យទេសចរណ៍ និងការសិក្សាលទ្ធភាពរៀបចំជើងហោះហើរត្រង់រវាងទីក្រុង Ashgabat-ភ្នំពេញ និង Ashgabat-សៀមរាប។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការជំរុញការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទេសចរណ៍តួកម៉ានីស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

គួរបញ្ជាក់ថា កម្ពុជា និងតួកម៉ានីស្ថាន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការតាំងពីឆ្នាំ១៩៩៥ ហើយក្នុងរយៈពេលចុងក្រោយនេះ ភាគីទាំងពីរបានបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យទេសចរណ៍ផងដែរ៕