* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ដ្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍

11-05-2026 12:10

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីស្តាប់នូវរបាយការណ៍សង្ខេបអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកបារាយណ៍។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកអនុប្រធានទី១, ទី២ និងលោក លោកស្រីអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១០, លោក ឃន ចាន់ថៃ អភិបាលនៃគណៈអភិបាលស្រុក និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ព្រមទាំង លោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសរុបប្រមាណ ២០០នាក់។

រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា លទ្ធផលដែលមាននាពេលនេះ គឺបានកើតចេញពីការរួមចំណែករបស់លោក លោកស្រី គ្រប់ផ្នែក គ្រប់ថ្នាក់ និងបានយកឱកាសនេះ ថ្លែងអំណរគុណ លោក លោកស្រី ដែលបានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា ថវិកា សម្ភារៈ ការជួយគាំទ្រតាមគ្រប់រូបភាព និងសហការសម្របសម្រួលសព្វគ្រប់បែបយ៉ាង ព្រមទាំងការប្រើប្រាស់ មធ្យោបាយសរុប វិធានការសរុប កម្លាំងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ សម្រេចបានលទ្ធផលជាច្រើន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ (និង គណបក្សប្រជាជនកម្ពុជា) ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី, និង (ប្រធានគណបក្សប្រជាជនកម្ពុជា), សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា) ហើយសូមឱ្យស្មារតីនេះ បន្តមានជាប់ជាប្រចាំ ដើម្បីបង្កើនទំនុកចិត្តជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សយើង។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បាននាំនូវសារផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឥស្សរជនកំពូលៗរបស់ជាតិ, លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, លោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក, ជូនចំពោះ លោក លោកស្រី បងប្អូន អ៊ំ ពូ មីង ទាំងអស់ដែលកំពុងមានវត្តមាននៅកិច្ចប្រជុំនេះ។

ដើម្បីជំរុញឱ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ រដ្ឋមន្ត្រី ហួត ហាក់ បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវអនុវត្ត តួនាទី ភារកិច្ច និងយកចិត្តទុកដាក់នូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១៖ ការរៀបចំផែនការសកម្មភាព, របៀបរបបការងារ, រៀបចំកិច្ចប្រជុំ, និងរៀបចំវេទិកាសាធារណៈ នៅមូលដ្ឋានឃុំទាំង១០ នៃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ស្រុក, ២៖ របបប្រជុំ និងរបបរាយការណ៍, ៣៖ របបចុះមូលដ្ឋាន, ៤៖ បន្តចូលរួមពង្រឹង និងជំរុញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, ៥៖ បន្តចូលរួមពិនិត្យ និងជួយជំរុញអាជ្ញាធរមូលដ្ឋានឱ្យខិតខំអភិវឌ្ឍហេត្ថារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន, ៦៖ បន្តខិតខំធ្វើអំពើល្អ បម្រើប្រជាពលរដ្ឋ, ៧៖ បន្តផ្សព្វផ្សាយនូវស្នាដៃ និងសមិទ្ធផលនានានៅក្នុងឃុំ ស្រុក និងខេត្ត និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល, ៨៖ បន្តការអប់រំសតិអារម្មណ៍ និងយកចិត្តទុកដាក់ឱ្យបានជាប់ជាប្រចាំនៅមូលដ្ឋាន ជាពិសេស ចំពោភៀសសឹក, ពលករដែលត្រឡប់មកពីប្រទេសថៃ, ក្រុមគ្រួសារវីរកងទ័ព, និងវីរកងទ័ពរងរបួសដែលកំពុងព្យាបាល ជាដើម និង៩៖ បន្តជំរុញការងារធ្វើអត្តសញ្ញាណបណ្ណដល់យុវជនដែលគ្រប់អាយុ, យុវជនដែលត្រូវត្រៀមសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧, សមាជិក សមាជិកា ដែលអត្តសញ្ញាណបណ្ណ ហួសសុពលភាព៕