* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកា ៥០ ម៉ឺនដុល្លារ ជួយសាងសង់ផ្ទះ ១០០ ខ្នងជាលើកទី ២ ជូនអតីតយុទ្ធជនកម្ពុជា

11-05-2026 12:34

(ភ្នំពេញ)៖ ក្នុងស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជនស្នេហាជាតិ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំពិធីប្រគល់-ទទួលថវិកាចំនួន ៥០ ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះចំនួន ១០០ខ្នង ជាលើកទី ២ ជូនដល់អតីតយុទ្ធជន។ កម្មវិធីនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង។

បន្ទាប់ពីការឧបត្ថម្ភសាងសង់លំនៅដ្ខានលើកទី១ ចំនួន ១០០ខ្នង ក្នុងខេត្តកំពង់ធំ កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ លោកអ្នកឧកញ៉ា លាង ឃុន ក៏បានឧបត្ថម្ភបន្ថែមចំនួន ៨០ លានរៀល ដើម្បីសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំផងដែរ។ ពេលនេះ ក្រុមហ៊ុន ជីប ម៉ុង បានបន្តឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០ម៉ឺនដុល្លារ សម្រាប់សាងសង់ផ្ទះចំនួន ១០០ខ្នង ជាលើកទី២ បន្ថែមទៀត។ ការឧបត្ថម្ភថ្មីនេះ នាំឱ្យចំនួនផ្ទះសរុបដែលក្រុមហ៊ុនបានផ្តល់ជូន សមាគមអតីតយុទ្ធជនកម្ពុជា កើនឡើងដល់ទៅ ២០០​ខ្នងឯណោះ។

ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ឈរជើងយ៉ាងរឹងមាំជាង ៤០ឆ្នាំក្នុងសង្គមខ្មែរ ជីប ម៉ុង ព្រមទាំងពហុពាណិជ្ជកម្មជាង ១៤ នៅតែបន្តនៅក្បែរបងប្អូនខ្មែរ ផ្តល់ត្រឡប់ទៅសង្គមវិញ តាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើន។ ថ្មីៗនេះ ជីប ម៉ុង បានឧបត្ថម្ភសាងសង់អគារសិក្សាថ្មីសរុបចំនួន ៦ ទីតាំង រួមមាន ខេត្តឧត្តរមានជ័យចំនួន ២ទីតាំង, ខេត្តព្រះវិហារចំនួន ២ទីតាំង, ខេត្តបន្ទាយមានជ័យចំនួន ១ទីតាំង, និងអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ នៅសាលាបឋមសិក្សាព្រៃ-ស ដោយចំណាយថវិកាសរុបជាង ១លានដុល្លារ។

ដោយឡែក ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ថ្មីៗនេះ ជីប ម៉ុង ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១លាន ៣សែន ៥ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា តាមរយៈការចូលរួមដោយផ្ទាល់ និងជាមួយស្ថាប័នផ្សេងៗ រួមមាន គម្រោងមន្ទីរពេទ្យកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ាកម្ពុជា, និងនាយកដ្ឋានគយ ដើម្បីបន្តចូលរួមសម្រាលបន្ទុកសង្គម និងលើកកម្ពស់សកម្មភាពមនុស្សធម៌ទូទាំងប្រទេស។

ស្មារតីរួបរួមគ្នា ខ្មែរស្រឡាញ់ខ្មែរ៕