* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សាលាគុនល្បុក្កតោដំបងដែក ខេត្តកំពង់ឆ្នាំង ស្នើសប្បុរសជនជួយប្រក់កន្លែងហ្វឹកហាត់ បាវសាក់ និងអំពូលភ្លើងសូឡា

11-05-2026 12:39

(កំពង់ឆ្នាំង)៖ ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដ៏ចំណាស់មួយ ដែលត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ វាបានចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សរ៍មកហើយ ដោយមានភស្តុតាងពីចម្លាក់ប្រាសាទសម័យអង្គរ ហើយត្រូវបានព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បែងចែកជា «ក្បាច់គុនមនុស្សលោក» និង «ក្បាច់គុនអាទិទេព»។

នៅខេត្តកំពង់ឆ្នាំង មានសាលាក្បាច់គុនល្បុក្កតោមួយកន្លែង ដែលទីតាំងហ្វឹកហាត់មានភាពខ្វះខាតខ្លាំង។ ដំបូលប្រក់ស្លឹកត្នោត កម្រាលជ័រចាស់ៗ មានតម្កល់ព្រះវិស្ណុឈរយ៉ាងអង់អាច ដាក់ពីក្រោយដោយព្រះឆាយាល័ក្ខអង្គព្រះមហាក្សត្រ សម្តេតា និងសម្តេចម៉ែ ផងនោះ គឺជាទីតាំងហាត់គុនល្បុក្កតោ នៅសាលាគុនល្បុក្កតោដំបងដែក ខេត្តកំពង់ឆ្នាំង របស់លោកព្រឹទ្ធាចារ្យ អំ យុំ។ សាលាគុននេះ បង្កើតឡើង ១៩ឆ្នាំ គឺមានទទួលសិស្សនៅឆ្នាំ២០០៧ ប៉ុន្តែការបើកផ្លូវការ នៅឆ្នាំ២០១៣ នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

វ័យក៏ជ្រេទៅ ភ្នែកមើលក៏មិនសូវឃើញ កម្លាំងក៏មិនសូវមានក្តី លោកព្រឹទ្ធាចារ្យ អំ យុំ នៅតែបន្តដឹកនាំសិស្សគុន ហ្វឹកហាត់ជាប្រចាំ ឲ្យពួកគេបានរក្សានូវក្បាច់គុនរបស់ដូនតាខ្មែរ ដែលជាកេរមរតកដ៏ផូរផង់មួយនេះគង់វង្ស។ នេះក៏ព្រោះថា ខេត្តកំពង់ឆ្នាំង ជាទឹកដីនៃក្បាច់គុន ទឹកដីនៃជំរំបង្វឹកទ័ពសម័យបុរាណ ទឹកដីនៃមរតកវប្បធម៌ដូនតាដ៏សម្បូរបែប ដែលមានតឹកតាងស្រាប់ ដូចជា ស្រុកកំពង់លែង ដែនដីនៃអាណាចក្រចេនឡា និងក្រោយមកជាកន្លែងបង្វឹកទ័ពដ៏ល្បីរបស់តេជោមាស។

លោកព្រឹទ្ធាចារ្យ អំ យុំ មានបំណងចង់ផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយតាមលទ្ធភាពដែលមាន ហេតុនេះហើយ លោកឲ្យអ្នកចូលហ្វាត់ និងស្នាក់នៅដោយមិនគិតកម្រៃនោះទេ។ សាលាគុននេះ អាចបន្តដំណើរទៅបានអាស្រ័យលើជំនួយពីមហាជន និងការអញ្ជើញទៅសម្តែងនៅតាមកម្មវិធីនានា។

ជាក់ស្តែង កម្រាលជ័រដ៏ចាស់នៅសាលាគុននេះ ត្រូវបានឧបត្ថម្ភដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ខណៈមុនជំងឺកូវីដ១៩ សាលាគុនមានការឧបត្ថម្ភជួយជាច្រើន ពីព្រះតេជគុណ សុវណ្ណារ៉ា។ បច្ចុប្បន្ន សាលាគុនល្បុក្កតោដំបងដែក ខេត្តកំពង់ឆ្នាំង មិនសូវមានជំនួយនោះទេ។

«ឥលូវនេះ លោកគ្រូចង់បានអ្វីជាអាទិភាព ជាគុណប្រយោជន៍ដល់ក្មេង។ លោកគ្រូចង់បានបន្ទះសិលា ចំនួន២ ព្រោះអ្នកហាត់តែយប់ទេ ដោយសារពួកគាត់ចេញពីរៀនបានទៅហាត់ ដែលជាពេលយប់ងងឹងហើយ។ បើសិនបានអំពូលសូឡា អាចកាត់បន្ថយចំណាយច្រើន។ ជាមួយគ្នានេះ លោកគ្រូក៏ចង់បានបាវសាក់ដែរ។ ចំពោះដំបូលខាងលើក៏ធ្លុះធ្លាយទៅហើយ បើសិនជាមានសប្បុរសជនឧបត្ថម្ភ រឹតតែប្រសើរ»។ នេះបើតាមលោកព្រឹទ្ធាចារ្យ អំ យុំ។

សូមជម្រាបថា ដើម្បីលើកកម្ពស់និងអភិរក្សក្បាច់គុននេះ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចបញ្ចូលក្បាច់ និងស្នៀតមូលដ្ឋាននៃល្បុក្កតោ ក្នុងកម្មវិធីសិក្សាអប់រំកាយថ្នាក់ទី៧-៩ ចំណែកវិស័យឯកជនដូចជា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានដាក់បញ្ចូលជាកីឡាបន្ថែម នៅក្នុងសាលារបស់លោកផងដែរ៕