* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អតីតកីឡាប្រដាល់ជើងចាស់ សាម សុគន្ធា ដែលធ្លាប់ទទួលមេដាយមាស ប្រាក់ សំរិទ្ធ និងទៅប្រកួតនៅបរទេសជាច្រើន ពេលនេះលោកធ្លាក់ខ្លួនពិការ និងជីវភាពជួបការលំបាក

11-05-2026 14:29

(កំពង់ស្ពឺ)៖ រស់ក្នុងស្ថានភាពជាជនពិការ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍, លោក សាម សុគន្ធា ជាអតីតកីឡាករប្រដាល់គុនខ្មែរដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា និងត្រូវបានគេស្គាល់រហ័សនាមថាជា «រាជសីហ៍កម្ពុជា» ឬ «ស្តេចប្រដាល់»។

លោកក៏មានប្រវត្តិ នៃការប្រកួតដ៏ខ្លាំងក្លាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដោយបង្ហាញនូវក្បាច់ប្រយុទ្ធដ៏ស្វិតស្វាញ និងការវាយបកដ៏មានប្រសិទ្ធភាព និងជាកីឡាករដែលមហាជនធ្លាប់បានគាំទ្រយ៉ាងខ្លាំ។

និយាយទាំងក្តុកក្តួលពេលជួបសម្ភាសន៍ជាមួយលោក ម៉ុន សំអាត ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ អតីតជើងឯកកីឡាករលោក សាម សុគន្ធា បានប្រាប់ថា លោកមានដើមកំណើតកើតនៅខេត្តកំពង់ស្ពឺ ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកីឡាគុនខ្មែរតាំងពីឆ្នាំ១៩៩០-៩១ ដែលមានការរីកចម្រើន និងទទួលបានការគាំទ្រពីមហាជនកន្លងមកជាច្រើនឆ្នាំ។

លោកបានរៀបរាប់ទៀតថា តែមកដល់បច្ចុប្បន្នអ្វីៗបានប្រែប្រួលស្ទើទាំងស្រុងនាពេលនេះ នោះគឺគាត់បានធ្លាក់ពិការជើងទាំង២ ដោយគ្រោះថ្នាក់ចរាចរណ៍ រស់ក្នុងជីវភាពពោះម៉ាយ ហើយរស់នៅជាមួយម្តាយចាស់ជរាទីទាល់ក្រ លំបាកយ៉ាងខ្លាំង និងកំពុងស្នាក់នៅផ្ទះម្តាយនៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងទឹកមុខដ៏មហាក្រៀមកំ, លោក សាម សុគន្ធា បានថ្លែងទាំងក្តីអស់សង្ឃឹមថា បើទោះលោកធ្លាប់ជាកីឡាទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ របស់ប្រទេសមែនតែក្រុមគ្រួសារពិតជួបការខ្វះខាតយ៉ាងខ្លាំង រួមទាំងខ្លួនលោកបានពិកាជើងទៀត ដូច្នេះក្តីសង្ឃឹមពិតជាមានតិចតួចបំផុតក្នុងជីវត តែលោកបានបង្ហាញទឹកចិត្ត លោកនៅតែប្រឹងប្រែងតស៊ូក្តីលំបាកគង់មានថ្ងៃណាមួយថ្នាក់ដឹកនាំ ឬសប្បុរសជន និងមានចិត្តអាណិតជួយដល់ ក្រុមគ្រួសារលោកមិនខាន ៕