* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តកំពង់ចាម បន្តពង្រឹងការបង្ក្រាប និងសម្អាតមិនឱ្យមានបទល្មើស Online Scams បើទោះបីជាមិនធ្លាប់មានក៏ដោយ

11-05-2026 14:38

(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា រដ្ឋបាលខេត្តនៅតែបន្តពង្រឹង ការបង្ក្រាប និងសំអាត បទល្មើស Online Scams នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមបើទោះបីជាមិនធ្លាប់មានពីមុនក៏ដោយ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា បញ្ហាបទល្មើស Online Scams គឺខេត្តកំពង់ចាម បានរក្សាមិន+jyកើតមានបទល្មើសនេះនោះទេ ពោលគឺពីមុនក៏មិនមាន បច្ចុប្បន្នក៏មិនមាននោះដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ចំពោះវិធានការរដ្ឋបាលមកដល់បច្ចុប្បន្ន គឺដើរដល់ជំហានទី២ ដោយជុំទីមួយគឺសមត្ថកិចយើងបានដើរធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យទីតាំង ដែលមានការសង្ស័យ មានចំនួន ៦៩១ទីតាំងនឹងបានចែកជូននូវអនុក្រឹត្យលេខ០៣ និងច្បាប់ស្ដីអំពីការប្រយុទ្ធប្រឆាំង Online Scams។

លើសពីនោះសមត្ថកិច្ចក៏បានធ្វើរដ្ឋបាលចំហរតាមទីសាធារណៈ តាមដងផ្លូវនៅពេលយប់ ដែលក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានត្រួតពិនិត្យប្រទះឃើញករណី ដែលជាករណីដឹកមនុស្សឆ្លងកាត់ ពីតំបន់ដែលកំពុងធ្វើការបង្ក្រាបធំៗ ឆ្លងកាត់ខេត្តកំពង់ចាម ដើម្បីរកកន្លែងលាក់ខ្លួនប្រការនេះសមត្ថកិច្ចបានបង្ក្រាប ៣ករណី សរុបជនសង្ស័យ ១៤នាក់ រួមទាំងវត្ថុតាមមួយចំនួនធំ កាលពីចុងខែមេសា កន្លងទៅ។

លោកអភិបាលខេត្ត បានឱ្យដឹងថា ជុំទី១ គឺយើងទប់ស្កាត់ បង្ការ និងបង្ក្រាបឥឡូវនេះចូលដល់ជុំទី២ គឺបង្ក្រាប ហើយនិងបោសសម្អាត ឱ្យស្អាតរាល់អ្នកពាក់ព័ន្ធក្នុងបទល្មើសនេះ ពោលគឺសម្អាតផ្ទះយើងឱ្យស្អាត សម្អាតអង្គភាពយើងឱ្យស្អាត កុំឱ្យពាក់ព័ន្ធនូវបទល្មើស Online Scams នេះ៕