* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ទិវាពលកម្មអន្តរជាតិ ១ ឧសភា, អភិបាលខេត្តកណ្តាល លើកទឹកចិត្តកម្មករ កម្មការិនីឱ្យខិតខំបង្កើនសមត្ថភាព បើមានឱកាសត្រូវរៀនភាសាបរទេស និងជំនាញផ្សេងៗដើម្បីទទួលបានប្រាក់ខែខ្ពស់

11-05-2026 14:46

(កណ្តាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំប្រារព្ធពិធីអបអរសារទរ និងសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»។

លោក គួច ចំរើន បានលើកឡើងថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នា ឆ្នាំនេះ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» គឺពិតជាមានអត្ថន័យជ្រាលជ្រៅ និងស្របទៅនឹងបរិបទនៃការវិវឌ្ឍរបស់សេដ្ឋកិច្ចសកលលោក និងសេដ្ឋកិច្ចជាតិ។ «ភាពធន់» នៅទីនេះ សំដៅដល់ភាពរឹងមាំ និងសមត្ថភាពក្នុងការបន្សំខ្លួនរបស់បងប្អូនក្មួយៗ កម្មករ និយោជិត តាមរយៈការអភិវឌ្ឍជំនាញ និងចំណេះដឹង ខណៈដែល «ការងារសមរម្យ» គឺជាការងារដែលផ្តល់នូវប្រាក់ចំណូលសក្តិសម លក្ខខណ្ឌការងារល្អ សុវត្ថិភាព ព្រមទាំងមានការគាំពារសង្គមពេញលេញ។

លោកអភិបាលខេត្តកណ្ដាល បន្តថា រាជរដ្ឋាភិបាល ការគិតគូរអំពីសុខទុក្ខជីវភាពរបស់បងប្អូនកម្មករនិយោជិត ដោយបានកំណត់គោលនយោបាយយ៉ាងច្បាស់លាស់ ដែលផ្តោតលើការអភិវឌ្ឍវិស័យឯកជន និងការងារតាមរយៈការបង្កើត រក្សា និងបង្កើនការងារដល់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សំដៅ បង្កើនប្រាក់ចំណូល ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងកាត់បន្ថយចំណាយរបស់បងប្អូនកម្មករនិយោជិត តាមរយៈការដាក់ចេញនូវ គោលនយោបាយ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) និងប្រព័ន្ធបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់»។

លោកបន្ថែមថា រដ្ឋបាលខេត្តបានចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិត ដោយបច្ចុប្បន្ន ខេត្តកណ្តាល មានរោងចក្រ សហគ្រាសសរុបចំនួន ២ ១០៩ ទីតាំង និងកម្មករនិយោជិតចំនួន ២៥១ ១០៧នាក់ ក្នុងនោះបងប្អូនកម្មករនិយោជិតក៏នឹងកំពុងទទួលអត្ថប្រយោជន៍ពីបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ផងដែរ។

ក្នុងឱកាសនោះដែរ អភិបាលខេត្តកណ្ដាល បានជំរុញដល់បងប្អូនកម្មករទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាព បើមានឱកាសត្រូវរៀនភាសាបរទេស និងជំនាញផ្សេងៗ ដើម្បីឱ្យបងប្អូនយើងមានប្រាក់ខែខ្ពស់ ជំរុញកំណើនសេដ្ឋកិច្ចធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់៕