* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ចៅអធិការវត្តប្រាសាទអណ្តែត ស្រុកសូទ្រនិគម រៀបចំពិធីបុណ្យឆ្លងចេត្រ ដើម្បីថែរក្សាប្រពៃណី ទំនៀមទំម្លាប់របស់អ្នករស់នៅតំបន់អង្គរ

11-05-2026 14:55

(សៀមរាប)៖ គណៈកម្មការ និងព្រះសង្ឃ វត្តប្រាសាទអណ្តែត (ហៅវត្តសន្លោង) ស្ថិតនៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីបុណ្យឆ្លងចេត្រ ដើម្បីថែរក្សាប្រពៃណី ទំនៀមទំម្លាប់ ដ៏មានអត្ថន័យរបស់អ្នករស់នៅតំបន់អង្គរ។

ព្រះគ្រូវិចិត្រធម្មវិសុទ្ធ ប៉យ ប៉ ព្រះគ្រូចៅអធិការវត្តប្រាសាទអណ្តែត មានថេរៈដីកាថា ពិធីឆ្លងចេត្រនេះសម្រាប់វត្តប្រាសាទអណ្តែត តែងតែធ្វើឡើងជាបន្តបន្ទាប់តាំងពីបុរាណកាលមក។ សម្រាប់ឆ្នាំនេះ ឃើញថាប្រជាពលរដ្ឋមកពីគ្រប់ទិសទីច្រើនជាងបណ្តាឆ្នាំមុនៗ បានមកចូលរួមក្នុងពិធីបុណ្យឆ្លងចេត្រនេះ។ ក្នុងនោះក៏មានពិធីសាសនា និងជំនឿ ព្រមទាំងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនផងដែរ។

ព្រះអង្គមានថេរៈដីកាបន្តថា បច្ចុប្បន្ននេះ នៅក្នុងខេត្តសៀមរាប នៅមានវត្តមួយចំនួនតូចប៉ុណ្ណោះ ដែលនៅមានរៀបចំពិធីបុណ្យឆ្លងចេត្រនេះ។ ដូច្នេះ ដោយសារតែជាទំនៀមទម្លាប់ និងជំនឿរបស់ប្រជាពលរដ្ឋនៅតំបន់នេះផង ព្រះអង្គក៏ចង់ឱ្យពុទ្ធបរិស័ទរួមគ្នាថែរក្សាពិធីបុណ្យឆ្លងចេត្រ ដែលជាទំនៀមទម្លាប់ ដ៏មានអត្ថន័យរបស់អ្នករស់នៅតំបន់អង្គរឱ្យនៅយូអង្វេងតទៅទៀត និងបានឱ្យកូនចៅជំនាន់ក្រោយៗទៀត បានឈ្វេងយល់ និងបន្តធ្វើទៅទៀត។

សូមបញ្ជាក់ថា មានមនុស្សច្រើនណាស់ ពុំទាន់យល់ពីអត្ថន័យនៃពិធីបុណ្យឆ្លងចេត្រនេះ នឹងតែងឆ្ងល់ថា បើទើបនឹងឆ្លងឆ្នាំហើយថ្មីៗសោះ មិចបានមានពិធីបុណ្យឆ្លងចេត្រនេះទៀត។ ឆ្នាំមួយនោះគឺឆ្នាំនៃប្រតិទិន ពោល គឺឆ្នាំដែលមានពេលចប់ឆ្នាំចាស់ ចូលឆ្នាំថ្មីច្បាស់លាស់ដូចគ្នាជាទូទៅក្នុងប្រទេស មិនត្រឹមតែប៉ុណ្ណោះ ដូចគ្នានឹងប្រទេសដទៃទៀតមួយចំនួន។ រីឯឆ្នាំ ដែលទាក់ទងនឹងរឿងឆ្លងចេត្រនេះ បើនិយាយឱ្យចំជាងនេះ គឺ «វដ្តស្រូវ» ឬថា «រដូវ» ធ្វើស្រែក៏បាន។

ដូច្នេះហើយ បានជាថ្ងៃដែលរើសយកមកធ្វើបុណ្យឆ្លងចេត្រ តែងតែខុសគ្នាបន្តិចបន្តួចពីភូមិមួយទៅភូមិមួយក្នុងតំបន់អង្គរ ដ្បិតវេលាក្នុងរដូវមិនតម្រូវពេលណា។ «ឆ្លងចេត្រ» នៅទីនេះគ្រាន់តែមានន័យថា ឆ្លងផុតពីខែចេត្រចូលទៅខែពិសាខ ដែលជាខែចាប់ផ្តើមធ្លាក់ភ្លៀង ពោល គឺខែដែលគេចាប់ផ្តើមដាស់ដីភ្ជួររាស់ជាដើម៕