* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រកាសសមាភាពក្រុមការងារ ចុះមូលដ្ឋានភូមិចំនួន៥ ក្នុងឃុំហោងសំណំ, លោកបណ្ឌិត កែរ រដ្ឋា ប្រាប់ឲ្យខិតខំបំពេញភារកិច្ច និងមានឆន្ទៈបម្រើប្រជាពលរដ្ឋ

11-05-2026 16:13

(កំពង់ស្ពឺ)៖ លោកបណ្ឌិត កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំហោងសំណំ តំណាងលោក ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកឱរ៉ាល់ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាភាពក្រុមការងារចុះមូលដ្ឋានភូមិចំនួន៥ ក្នុងចំណោមភូមិទាំង៩ ក្នុងឃុំហោងសំណំ រួមមានភូមិមនោរម្យ តាំងរបង ក្រាំង ចំប៊ី និងព្រៃទទឹង និង​ប្រគល់​កាត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​សមាជិក​គណបក្ស​តាម​ខ្នង​ផ្ទះ​ក្នុង​ភូមិ​ទាំង​៥ខាងលើ​។

ក្នុងនាម លោក ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកឱរ៉ាល់ លោកបណ្ឌិត កែរ រដ្ឋា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញការងារ បម្រើប្រជាពលរដ្ឋ ក្នុងន័យពង្រឹងស្មារតី និងសតិអារម្មណ៍ប្រជាពលរដ្ឋឱ្យមានភាពនឹងន៎ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការចូលរួមមួយ ដ៏មានតម្លៃក្នុងការរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅមូលដ្ឋានកន្លងមក។

លោកបណ្ឌិត កែរ រដ្ឋា បានជម្រាបអង្គពិធីថា ការបោះឆ្នោតបានប្រារព្ធធ្វើឡើងរៀងរាល់អាណត្តិក្នុងរយៈពេល៥ឆ្នាំម្តង ទាំងការការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងមានការបោះឆ្នោតផ្សេងៗទៀតដូចជា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយនិងការបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា ៦ឆ្នាំម្តង ដែលការបោះឆ្នោតនីមួយៗសុទ្ធតែបានដំណើរការទៅប្រកបដោយភាពត្រឹម ត្រូវនិងយុត្តធម៌ គោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងលក្ខខណ្ឌដែលបានកំណត់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

នាពេលដ៏ខ្លីខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ និង ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៨ ក៏អាចនឹងគ្រោងធ្វើនៅខែកក្កដា ឆ្នាំ២០២៨។

លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ដើម្បី «រក្សាប្រៀបឈ្នះ និងបង្កើនប្រៀបឈ្នះ» ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយ ចក្ខុវិស័យច្បាស់លាស់ និងមានភាពបត់បែនប្រកបដោយភាព វៃឆ្លាត ពោរពេញដោយទេព្យកោសល្យរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តកំពង់ស្ពឺ និងដោយមើលឃើញពីភាពចាំបាច់ និងកត្តាជ័យជម្នះកន្លងមក គឺចេញពីភាពខ្លាំងនៃមូលដ្ឋាន ជាពិសេស មូលដ្ឋានភូមិ ដែលជាសមរភូមិជួរមុខនៅកៀកកិតជាមួយអង្គបោះឆ្នោត ទើបលោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានផ្តល់អនុសាសន៍ឱ្យពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ដែលក្រុមការងារនេះ នឹងដើរតួនាទីដ៏សំខាន់ក្នុងការធ្វើសកម្មភាពការងារគណបក្សផ្ទាល់នៅមូលដ្ឋានភូមិ ហើយនឹងក្លាយទៅជាក្រុមចលនាបោះឆ្នោតភូមិ នៅដំណាក់កាលយុទ្ធនាការបោះឆ្នោត។

ការរៀបចំក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ គឺជាយន្តការបន្តពង្រឹងស្មារតីទទួលខុសត្រូវ ការចុះជាប់ជាមួយប្រជាពលរដ្ឋ និងការអនុវត្តទិសដៅរបស់គណបក្ស ឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់។ ក្រុមការងារគណបក្សនៅមូលដ្ឋានភូមិ មានតួនាទីសំខាន់ណាស់ ក្នុងនាមជាសរសៃ ឈាមតភ្ជាប់រវាងគណបក្ស និងប្រជាពលរដ្ឋ។ ដូច្នេះក្រុមការងារទាំងអស់ ត្រូវខិតខំបំពេញភារកិច្ច ដោយស្មារតីសាមគ្គីភាព ស្មោះត្រង់ ទទួលខុសត្រូវ និងមានឆន្ទៈបម្រើប្រជាពលរដ្ឋពិតប្រាកដ ដោយត្រូវ៖
* ចុះជាប់ជាមួយប្រជាពលរដ្ឋឱ្យបានជាប្រចាំ
* ស្តាប់សំណូមពរ និងកង្វល់របស់ប្រជាជន
* ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានានៅមូលដ្ឋាន
* ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងការងារ
* ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម
* ផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងគណបក្សជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។

លោកបណ្ឌិត កែរ រដ្ឋា បានបន្ថែមទៀតថា ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត (ឆ្នាំ២០២៧ ២០២៨) ឱ្យមានប្រសិទ្ធភាព លោកប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ត បានណែនាំដូចខាងក្រោម៖
* ត្រូវរៀបចំប្រតិទិន និងកំណត់ពេលវេលាជាក់លាក់សម្រាប់អនុវត្ត
* ត្រូវមានយន្តការតាមដានត្រួតពិនិត្យជាប្រចាំពីវឌ្ឍនភាពនៃការងារនីមួយៗ
* ត្រូវមានអ្នកសម្របសម្រួលនិងអ្នកទទួលខុសត្រូវក្នុងការអនុវត្តការងារនីមួយៗ
* ត្រូវរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមក្នុងការអនុវត្តការងារ៕