* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្រុកបាភ្នំបោះជំហានទៅចិន៖ សិក្សាគំរូអភិវឌ្ឍជនបទទំនើប ពង្រឹងមិត្តភាពប្រជាជននិងប្រជាជន​ កម្ពុជា-ចិន

11-05-2026 17:38

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅសមាគមមិត្តភាពកម្ពុជា-ចិនមានរៀបចំជំនួបពិភាក្សាជាមួយ គណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ដែលគ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ក្នុងនាមឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ច័ន្ទ សុវណ្ណារ៉េត អនុប្រធានសមាគម បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា ឱកាសដ៏មានតម្លៃសម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការសិក្សាផ្ទាល់ពីគំរូអភិវឌ្ឍជនបទ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងទីក្រុងឆ្លាតវៃ ការអភិវឌ្ឍវិស័យកសិកម្មទំនើប និងការលើកកម្ពស់សេវាសាធារណៈ ដែលប្រទេសចិន បានអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា សមាគមមិត្តភាពកម្ពុជា-ចិន នឹងបន្តគាំទ្រយ៉ាងសកម្មដល់បេសកកម្មរបស់រដ្ឋបាលស្រុកបាភ្នំ ក្នុងការពង្រឹងទំនាក់ទំនង និងចងសម្ព័ន្ធភាពជាមួយបណ្តាស្រុក និងក្រុងនានារបស់ប្រទេសចិន។ ឯកឧត្តមបានចាត់ទុកថា ការភ្ជាប់ទំនាក់ទំនងថ្នាក់មូលដ្ឋានបែបនេះ គឺជាស្ពានដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសេដ្ឋកិច្ច កសិកម្ម អប់រំ វប្បធម៌ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមទិសដៅនៃការកសាង “សហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី”។

លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងលើ ការអភិវឌ្ឍវិស័យកសិកម្មបែបទំនើបរបស់ប្រទេសចិន ដែលបានប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងវិធីសាស្ត្រផលិតឆ្លាតវៃ ដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូលរបស់ប្រជាកសិករ។ លោកបានបញ្ជាក់ថា បទពិសោធន៍ទាំងនេះ អាចក្លាយជាគំនិត និងមេរៀនដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍនៅតាមមូលដ្ឋានកម្ពុជា នាពេលអនាគត ជាពិសេសក្នុងបរិបទដែលកម្ពុជាកំពុងជំរុញ ការធ្វើទំនើបកម្មវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ។

ក្នុងនាមគណៈប្រតិភូដែលមានសមាជិក១០រូប លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកបាភ្នំ បានបង្ហាញក្តីរំពឹងទុកខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ដោយលោកមានបំណងសិក្សាពីការរីកចម្រើនយ៉ាងឆាប់រហ័ស របស់តំបន់ជនបទចិន ដែលធ្លាប់មានស្ថានភាពលំបាក ប៉ុន្តែអាចបម្លែងខ្លួនទៅជាតំបន់អភិវឌ្ឍទំនើប តាមរយៈការដឹកនាំ ប្រកបដោយចក្ខុវិស័យ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា បទពិសោធន៍ទាំងនេះ អាចយកមកអនុវត្ត និងសម្របសម្រួលឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែងនៅស្រុកបាភ្នំ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន កែលម្អជីវភាពប្រជាពលរដ្ឋ និងពង្រឹងវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាពនាពេលអនាគត៕

វិទ្យុមិត្តភាពកម្ពុជាចិន