កិច្ចសម្ភាសពិសេស៖ តើអ្នកសារព័ត៌មានគួរចូលរួមយ៉ាងដូចម្ដេច ក្នុងការកសាងតម្លៃសង្គម (Video inside)
11-05-2026 17:43
(ភ្នំពេញ)៖ វិស័យសារព័ត៌មាននៅកម្ពុជា ត្រូវបានគ្រប់គ្រងដោយច្បាប់ស្ដីពីរបបសារព័ត៌មានដែលធានានូវសេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយ ស្របតាមរដ្ឋធម្មនុញ្ញ។ បច្ចុប្បន្ន វិស័យនេះកំពុងវិវឌ្ឍទៅកាន់យុគសម័យឌីជីថលយ៉ាងឆាប់រហ័ស ជាមួយនឹងអង្គភាពសារព័ត៌មានជាង ២០០០ កំពុងដំណើរការ។
អ្នកសារព័ត៌មានត្រូវបានចាត់ទុកថាជា គំរូសម្រាប់ពលរដ្ឋ។ ក៏ប៉ុន្តែអ្វីដែលយើងបានឃើញនៅក្នុងសង្គម មានអ្នកសារព័ត៌មានមួយចំនួន ហាក់មិនទាន់ស្គាល់ពីតួនាទីរបស់ខ្លួនច្បាស់នៅឡើយ។ ដូច្នេះ ថាតើអ្នកសារព័ត៌មានគួរចូលរួមយ៉ាងដូចម្ដេច ក្នុងការកសាងតម្លៃសង្គម?
សូមទស្សនាកិច្ចសម្ភាសរវាងកញ្ញា រួម ឆាដា ជាមួយ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាន FTC ដូចតទៅ៖











