លោកបណ្ឌិត ញិល រដ្ឋា៖ ក្នុងពេលហ្វីលីពីន ជាប្រធានប្ដូរវេនអាស៊ាន ឆ្នាំនេះ, ការអនុវត្តតាម UNCLOS នឹងកាន់តែត្រូវឃ្លាំមើល (Video inside)

11-05-2026 18:09

(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា នៅក្នុងនាមជាអ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ថៃ បានលុបចោល MoU 2001 ជាឯកតោភាគី ហើយប្រកាសថា នឹងអនុវត្តន៍តាមច្បាប់អន្តរជាតិដែលមានជាធរមាន ក្នុងនោះរួមមាន UNCLOS ជាដើម។ យ៉ាងណាមិញសម្រាប់លោកបណ្ឌិតជឿជាក់ថា ឆ្នាំ២០២៦ គឺជាឆ្នាំដែលប្រទេសហ្វីលីពីន ជាប្រធានអាស៊ានប្ដូរវេន និងជាអ្នកដែលមានបទពិសោធន៍លើបញ្ហាដែនសមុទ្រផងដែរ ដូច្នេះលោកបណ្ឌិតជឿជាក់ថា ក្នុងឋានៈជាប្រធានប្ដូរវេនអាស៊ានរបស់ហ្វីលីពីន នោះការអនុវត្តតាម UNCLOS ក្នុងការដោះស្រាយបញ្ហាដែនសមុទ្រ នឹងកាន់តែត្រូវមានការឃ្លាំមើលយ៉ាងសកម្មជាក់ជាមិនខាន។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖