* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល

12-05-2026 08:49

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ Apsara AMS បន្តបង្កើនសមត្ថភាពក្នុងការផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងការប្រែប្រួលនិន្នាការនៃការទទួលព័ត៌មានរបស់សាធារណជន ពិសេសពង្រីកការផ្សាយបានទូលំទូលាយតាមគ្រប់មធ្យោបាយដែលមាន។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apsara Media Service (AMS) និងសហការី នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបុរាណដែលមានការធ្លាក់ចុះ គឺត្រូវតែធ្វើសមាហរណកម្ម និងបរិវត្តកម្មក្នុងបរិបទឌីជីថល ដែលជាភាពចាំបាច់ តាមរយៈការបង្កើត Content ខ្លឹមសារល្អៗ គុណភាពព័ត៌មាន មានវិជ្ជាជីវៈដើម្បីប្រសិទ្ធភាពនៃការប្រកួតប្រជែង និងបន្ស៊ាំនឹងការប្រែប្រួលនៃបច្ចេកវិទ្យាដែលមានការវិវឌ្ឍយ៉ាងលឿន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទំនើបកើនឡើង បង្កើតឱ្យមានការប្រកួតប្រជែង ជាមួយវិបត្តិហិរញ្ញវត្ថុ ការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម និងភាពសម្បូណ៌បែបនៃខ្លឹមសារ និងមធ្យោបាយទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលនិងទំនើប ជាដើមចមនៃការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយបុរាណដូចជាកាសែត វិទ្យុ និងទូរទស្សន៍។ បញ្ហានេះមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺវាបានកើតឡើងនៅតាមបណ្តាប្រទេសផ្សេងៗជាច្រើនផងដែរ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ដែរថា៖ «ប្រព័ន្ធផ្សព្វផ្សាយបុរាណ ទោះបីជាមានការចុះខ្សោយនូវតួនាទី ក៏ប៉ុន្តែនៅតែមានសារៈសំខាន់ក្នុងការផ្សាយព័ត៌មានពិតជូនដល់ប្រជាជន»។ ដូច្នេះដើម្បីអាចធ្វើការប្រកួតប្រជែងជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប ប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ជាដើម ត្រូវជំរុញការផ្សព្វផ្សាយ ឌីជីថល ផ្សាយតាម វេបសាយ នៅលើ Facebook Telegram TikTok ជាដើម។

តាមរយៈនេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់បណ្តាម្ចាស់ស្ថានីយផ្សព្វផ្សាយបុរាណទាំងអស់ ត្រូវខិតខំផលិត Content ដែលខ្លឹមសារល្អៗ មានកម្មវិធីផ្សាយសម្បូរណ៍បែប មានគុណភាព មានសុវត្ថិភាព ដើម្បីជាការទាក់ទាញអ្នកអាន អ្នកស្តាប់ និងទស្សនាបានច្រើន។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវតែធ្វើការកែប្រែទៅតាមយុគសម័យថ្មី ដែលនេះជាជម្រើសមួយសម្រាប់បម្រើដល់មហាជន បើមិនដូច្នោះទេ ប្រព័ន្ធផ្សព្វផ្សាយបុរាណនឹងប្រឈមការបិទទ្វារ ហើយក៏គ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម ថែមទៀត។

ទាក់ទងបញ្ហាប្រឈមនានាខាងលើនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ដើម្បីស្វះស្វែងរកដំណោះស្រាយរួមគ្នា ក្នុងធានាឱ្យបាននូវនិរន្តរភាពនៃដំណើរការប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើបក្នុងបរិបទឌីជីថលនេះ៕