* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ត្រីប្រតិបត្តិការបំផ្លាញកន្លែងរករ៉ែមាសនៅស្រុកសៀមប៉ាង ក្រោយមានសេចក្តី​រាយ​ការណ៍ថាមានជនជាតិវៀតណាម ទៅសម្ងំរករ៉ែមាស

12-05-2026 11:33

(ស្ទឹងត្រែង)៖ មន្ត្រីមន្ទីរបរិស្ថាន និងមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង មានការចូលរួមពី​កម្លាំងប្រដាប់អាវុធផងដែរ បានចុះទៅបំផ្លាញកន្លែងរករ៉ែមាសមួយកន្លែងស្ថិតក្នុងឧទ្យាន​ជាតិ​​វើនសៃ-សៀមប៉ាង ភូមិសាស្រ្តគិរីបាសក្រោម ឃុំសន្តិភាព ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង។ ប្រតិបត្តិការណ៍ខាងលើនេះ បានធ្វើឡើងក្រោយពីមានសេចក្តីរាយការណ៍​ថា មានជនជាតិវៀតណាមច្រើននាក់ ទៅសម្ងំរករ៉ែមាសនៅទីនេះ។

ប្រភពបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ មន្ទីររ៉ែ និងថាមពល​ខេត្ត​ស្ទឹងត្រែង បានរាយការណ៍ថា មានជនជាតិវៀតណាម ជាច្រើននាក់ ធ្វើអាជីវកម្មរ៉ែមាស​អនាធិបតេយ្យនៅចំណុចភ្នំតូច។ បន្ទាប់ពីទទួលបានព័ត៌មាន​នៅថ្ងៃ​ទី៨ ខែឧសភា ឆ្នាំ​២០២៦ លោក ស៊ឹម ប៉ូលីន ប្រធានការិយាល័យឧទ្យានជាតិ បាន​ដឹក​នាំមន្ត្រីចំនួន​៣នាក់ សហការជាមួយមន្ត្រី នៃមន្ទីររ៉ែ និងថាមពលខេត្តចំនួន២នាក់ កម្លាំងកងរាជអាវុធ​ហត្ថស្រុកសៀមប៉ាងចំនួន២នាក់ កម្លាំងផ្នែកសឹរងស្រុកសៀមប៉ាង ចំនួន២នាក់ សហ​គមន៍​តំបន់ការពារធម្មជាតិអូរចាយ និងអូកាពីនចំនួន៥នាក់ បាន​ចុះ​ទៅត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសធ្វើអាជីកម្មរ៉ែអនាធិបតេយ្យនោះ។

ប្រភពបន្តថា ក្រុមការងារបានចុះដល់ចំណុចភ្នំតូច ស្ថិតក្នុងឧទ្យានជាតិ​វើន​សៃ-សៀម​ប៉ាង ភូមិសាស្រ្តគិរីបាសក្រោម ឃុំសន្តិភាព ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង តែ​ពុំឃើញ​មាន​សកម្មភាពធ្វើអាជីកម្មរ៉ែអនាធិប​តេយ្យ​នោះ​ទេ។ ក្រុមការងារបានបន្តរុករកជុំវិញ​ទី​តាំង​ភ្នំតូចនោះ ឃើញមានរោងប្រក់​តង់កៅស៊ូ​មួយ​កន្លែង ក្រុមការងារ​បាន​ត្រួតពិនិត្យ​ឃើញ​មានស្លាកស្នាមរុករករ៉ែមាស​ដោយ​ដៃ។ បន្ទាប់ពីពិនិត្យឃើញបែបនេះ ក្រុមការងារ បានប្រមូលយកឆាងចំនួន២ ប៉ែលចំនួន២ ឆ្នាំងបាយ១ ឆ្នាំងសម្ល១ និងរុះរើរោងតង់​កៅ​ស៊ូនោះដុតបំផ្លាញចោល៕