ដកហូតអាជ្ញាបណ្ណពីកាស៉ីណូ ជីន យូ មេន តាំង នៅក្នុងក្រុងព្រះសីហនុ ពាក់ព័ន្ធបទល្មើស Online Scams

12-05-2026 11:38

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ជីន យូ មេន តាំង របស់ក្រុមហ៊ុន សីហនុវីល ជីន យូ មេន តាំង អ៊ិនវេសម៉ិន ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយសារកាស៊ីណូនេះ មានជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦, ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, អគ្គលេខាធិការដ្ឋាន គ.ល.ក. បានចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងកាស៊ីណូ ជីន យូ មេន តាំង នៅពេលកម្លាំងមានសមត្ថកិច្ចចុះទៅដល់ទីតាំង, ភ្លាមៗនោះជនបរទេសជាច្រើននាក់ បានព្យាយាមរត់គេចខ្លួនចេញពីអគារទីតាំងកាស៊ីណូ ប៉ុន្តែត្រូវបានកម្លាំងជំនាញ គ្រប់គ្រងសភាពការណ៍បានដោយសុវត្ថិភាព ដោយបានធ្វើការហ៊ុមព័ទ្ធទីតាំងអគារកាស៊ីណូ និងធ្វើការក្រសោបបាន ជនបរទេសជាច្រើនរយនាក់ រួមនឹងសម្ភារបម្រើឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាច្រើនទៀត៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា៖