* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្ថានីយកសិឧតុនិយមចំនួន៨ទីតាំង ត្រូវបានផ្តល់ជូនក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជួយកសិកររៀបចំផែនបានច្បាស់លាស់ក្នុងការដាំដុះដោយផ្អែកលើទិន្នន័យវិទ្យាសាស្រ្ត

12-05-2026 12:40

(ភ្នំពេញ)៖ តាមរយៈគម្រោងគជ់ ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ស្ថានីយកសិឧតុនិយមចំនួន៨ទីតាំង ក្នុងខេត្តសៀមរាប ត្រូវបានប្រគល់ជូនក្រសួងឧតុនិយម និងធនធានទឹក ដើម្បីជួយដល់កសិករ ផែនចំផែនការ និងការសម្រេចបានត្រឹមត្រូវលើការដាំដំណាំដោយផ្អែកលើទិន្នន័យវិទ្យាសាស្រ្ត។

ពិធីប្រគល់-ទទួលស្ថានីយកសិឧតុនិយមចំនួន៨ទីតាំង រៀបចំឡើង នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប ក្រោមវត្តមាន លោកបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាក្រសួងធនធានទឹក និងឧតុនិយម, លោកស្រី Rebekah Olivia Bell តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា រួមនឹងអភិបាលរងខេត្តសៀមរាប និងតំណាងក្រសួងកសិកម្ម និងប្រជាកសិករ ក្នុងស្រុកស្រីស្នំ។
លោកបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ថា ការផ្តល់ស្ថានីយកសិឧតុនិយមទាំង៨នេះ គឺជាការរួមចំណែកក្នុងការបំពេញបន្ថែមទៅលើស្ថានីយកសិឧតុនិយមចាស់របស់ក្រសួងធនធានទឹកដែលមានស្រាប់។

លោកគូសបញ្ជាក់ថា «ស្ថានីយកសិឧតុនិយមទាំងនេះ មានសារៈប្រយោជន៍ណាស់សម្រាប់កសិករ ជាពិសេសផ្តល់ព័ត៌មានពីស្ថានភាពទឹកភ្លៀង អាកាសធាតុ ដែលជាកត្តាសំខាន់មួយក្នុងការដាំដុះ ព្រោះនៅពេលដែលកសិករ ដាំដុះដោយមិនបានដឹងពីបរិមាណទឹកភ្លៀង និងការប្រែប្រួលអាកាសទេនោះ នឹងប៉ះពាល់ដល់ការដាំដុះ ដូច្នេះនៅពេលដែលកសិករដឹងពីព័ត៌មានទាំងនោះនឹងធ្វើឱ្យការដាំដុះកាន់តែល្អ និងទទួលបានទិន្នផល»។

លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ ស្ថានីយកសិឧតុនិយមនៅកម្ពុជា មានចំនួន២០ទីតាំង ក្នុងខេត្តចំនួន៤ រួមមាន ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និងខេត្តឧត្តរមានជ័យ។

លោកបណ្ឌិត ជូ ជ័យធិរិទ្ធ អគ្គនាយករងនៃអគ្គនាយដ្ឋានក្សេត្រសាស្រ្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា វិស័យកសិកម្មកម្ពុជាកំពុងប្រឈមនឹងបញ្ហាកាន់តែខ្លាំងឡើងពីការប្រែប្រួលអាកាសធាតុមានដូចជា របបទឹកភ្លៀងមិនទៀងទាត់ គ្រោះរាំងស្ងួតអូសបន្លាយ និងទឹកជំនន់ ដែលជះឥទ្ធិពលផ្ទាល់ដល់ទិន្នផល និងប្រាក់ចំណូលរបស់កសិករ។

លោកបន្ថែមថា សម្រាប់កសិករ ការដឹងថាពេលណាភ្លៀងនឹងចាប់ផ្តើម ភាពរាំងស្ងួតនឹងអូសបន្លាយដល់ពេលណា ឬពេលណាអាចមានភ្លៀងធ្លាក់ខ្លាំង គឺជាចំណុចដែលកំណត់នូវភាពខុសគ្នារវាងរដូវកាលដែលទទួលបាន ជោគជ័យ និងការខូចខាតដំណាំ។ នេះគឺជាមូលហេតុដែលព័ត៌មានកសិឧតុនិយម បានក្លាយជាឧបករណ៍មិនអាចខ្វះបាន។

លោកបន្តថា «ទិន្នន័យទាំងនេះនឹងជួយឱ្យកសិករអាចសម្រេចចិត្តបានត្រឹមត្រូវលើការងារសំខាន់ៗដូចជា តើត្រូវចាប់ផ្តើមដាំដុះនៅពេលណា?តើត្រូវស្រោចស្រព និងដាក់ជីនៅពេលណា? តើត្រូវការពារដំណាំពីកម្ដៅ ឬជំងឺរាតត្បាតដោយរបៀបណា? សម្រាប់ក្រសួងកសិកម្ម នេះគឺជាមូលដ្ឋានទិន្នន័យដ៏មានតម្លៃសម្រាប់ការងារព្យាករណ៍ ការផ្តល់ការព្រមានជាមុន និងការរៀបចំផែនការដាំដុះដំណាំអាទិភាពក្នុងតំបន់គោលដៅរបស់គម្រោង»។

លោកស្រី Rebekah Olivia Bell តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ការប្រគល់ស្ថានីយកសិឧតុនិយមនៅខេត្តសៀមរាបជាផ្លូវការ នៅថ្ងៃទី១២ ខែឧសភានេះ ដើម្បីពង្រឹងសេវាកម្ម ផ្តល់ព័ត៌មានកសិកម្មដែលផ្អែកលើព័ត៌មានអាកាសធាតុ និងសេវាកម្មផ្តល់ការណែនាំកសិកម្មបែបឌីជីថលសដល់កសិករ។ សមិទ្ធផលដ៏សំខាន់នេះ នឹងជួយកម្ពុជាអភិវឌ្ឍខ្លួនកាន់តែលឿន ក្នុងវិស័យកសិកម្មដែលធន់នឹងអាកាសធាតុ និងផ្អែកលើទិន្នន័យ ដែលជួយឱ្យកសិករ ទទួលបានការជូនដំណឹងអំពីអាកាសធាតុ និងការណែនាំបច្ចេកទេសតាមប្រភេទដំណាំទាន់ពេលវេលា។

លោកស្រីបន្តទៀតថា «អង្គការFAO ពិតរីករាយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងធនធានទឹក និងឧតុនិយម ក្នុងការដាក់ចេញយុទ្ធសាស្រ្តផ្នែកឧតុនិយម»។

ជាមួយគ្នានេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានបង្ហាញមោទនភាពដែលខេត្តសៀមរាប ជាខេត្តមួយក្នុងចំណោមខេត្តគោលដៅទាំងបួន ដែលទទួលបានអត្ថប្រយោជន៍ពីការដំឡើង និងការធ្វើទំនើបកម្មស្ថានីយកសិ-ឧតុនិយម។ ការដាក់ឱ្យដំណើរការស្ថានីយកសិ-ឧតុនិយម ក្នុងស្រុកស្រីស្នំនេះ នឹងក្លាយជាឧបករណ៍ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទិន្នន័យអាកាសធាតុឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីជួយដល់ការរៀបចំផែនការដាំដុះឱ្យកាន់តែប្រសើរ ជាពិសេសសម្រាប់ដំណាំបន្លែស្លឹក ដែលជំរុញសេដ្ឋកិច្ច និងធានាដល់ សន្តិសុខស្បៀង ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងវិស័យទេសចរណ៍។ ការនាំយកព័ត៌មានអាកាសធាតុមកដល់មូលដ្ឋានផ្ទាល់ គឺជាតម្រូវការចាំបាច់បំផុត ដើម្បីជួយឱ្យកសិករ កាត់បន្ថយហានិភ័យ និងបង្កើនផលិតភាពកសិកម្ម៕