* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

និស្សិតកម្ពុជា ៤ រូប ត្រៀមបន្តការសិក្សាចិន លើជំនាញកសិឧតុនិយម និងជលសាស្ត្រឧតុនិយម ដែលជាជំនាញកម្ពុជាត្រូវការ ជួយកសិករបន្ស៊ាំខ្លួននឹងការប្រែប្រួលអាកាសធាតុ (​​video inside)

12-05-2026 13:19

(សៀមរាប)៖ និស្សិតកម្ពុជា ៤ រូប ក្នុងនោះស្រ្តី ៣រូប នឹងត្រៀមបន្តទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនៅប្រទេសចិន លើជំនាញ កសិឧតុនិយម និងជលសាស្ត្រឧតុនិយមនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តបច្ចេកវិទ្យាព័ត៌មានណានជីន ដើម្បីរួមចំណែកបង្កើនធនធាន និងពង្រឹងសមត្ថភាពជាតិក្នុងវិស័យអាកាសធាតុ ឧតុនិយម និងកសិឧតុនិយមនៅកម្ពុជា។

និស្សិតទាំង៤រូបមាន កញ្ញា រ័ត្ន សុវណ្ណអរិយា វ័យ២២ ឆ្នាំ, លោក គង់ សេរីមង្គល អាយុ២៦ឆ្នាំ, កញ្ញា ជា សុធារ័ត្ន អាយុ២៧ឆ្នាំ និង កញ្ញា សុខ សិរិតា អាយុ២៣ឆ្នាំ។ ពួកគេនឹងត្រៀមចេញដំណើរទៅសិក្សានៅប្រទេសចិន ក្នុងខែកញ្ញា ខាងមុខនេះ។

អាហារូបករណ៍ដែលផ្តល់ឱ្យនិស្សិតកម្ពុជាទាំង៤រូបទៅសិក្សានៅប្រទេសចិន លើជំនាញកសិឧតុនិយម និងជលសាស្ត្រឧតុនិយម ធ្វើឡើងតាមរយៈគម្រោង គជ់ ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយទទួលបានថវិកាពីមូលនិធិបៃតង និងព្រមទាំងទទួលបានជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។

លោកស្រី Rebekah Olivia Bell តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទាំង៤រូបទៅសិក្សាកសិឧតុនិយម និងជលសាស្ត្រឧតុនិយមនេះ ដោយមើលឃើញពីសារៈសំខាន់នៃជំនាញឧតុនិយម ដើម្បីឱ្យពួកគេសិក្សា និងក្រេបយកចំណេះដឹងថ្មីៗពីផ្នែកឧតុនិយម មកចូលអភិវឌ្ឍណ៍វិស័យកសិកម្ម ធនធានទឹកនៅកម្ពុជា។ នៅពេលដែលពួកគេត្រឡប់មកវិញ ពួកនឹងជួយដល់ការអភិវឌ្ឍន៍វិស័យធនធានទឹក កសិកម្ម ជាពិសេសជួយដល់កសិករ ក្នុងការបន្សាំខ្លួនទៅនឹងការប្រែប្រែអាកាសធាតុ។

លោកបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ថា ជំនាញកសិឧតុនិយមគឺជាជំនាញដ៏សំខាន់ និងជាជំនាញកម្រមួយមួយនៅកម្ពុជាដែលពិបាកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ការបញ្ជូននិស្សិតទៅសិក្សាជំនាញនេះ នឹងអាចជួយដល់កសិករនៅពេលអនាគត ជួយគាំទ្រវិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានទំនើបកម្ម ឱ្យការដាំដុះកាន់តែទទួលបានទិន្នផលខ្ពស់។

និស្សិតដែលត្រៀមទៅបន្តការសិក្សា នៅប្រទេសចិន ក្នុងជំនាញ កសិឧតុនិយម បាននិយាយថា កសិឧតុនិយម និងជលសាស្ត្រឧតុនិយម គឺជាជំនាញដ៏សំខាន់មួយចំនួន ដែលរួមចំណែកក្នុងការក្នុងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា នឹងជួយដល់កសិករ ក្នុងការបន្សាំជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ពួកគេសង្ឃឹមថា បន្ទាប់ពីបញ្ចប់ការសិក្សា នាំយកចំណេះដឹងទាំងនេះ មកជួយវិស័យកសិកម្មនៅកម្ពុជា ជាពិសេសកសិករឱ្យយល់ដឹងកាន់តែច្បាស់ពីបញ្ហាអាកាសធាតុ និងការដាំដុះ៕

សូមទស្សនាការលើកឡើងទាំងស្រុងដូចតទៅ៖