ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីអបអរសាទរខួបទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក
12-05-2026 15:00
(កំពង់ឆ្នាំង)៖ អភិបាលរងខេត្តកំពង់ឆ្នាំងលោក ឈឹម វុទ្ធា នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសាព័ត៌មាន ដែលជាចាងហ្វាងការផ្សាយការសែត គេហទំព័រ និងភ្នាក់ងារសាព័ត៌ មានទាំងអស់ប្រចាំនៅខេត្តកំពង់ឆ្នាំងជាង ១០០នាក់។
ពិធីនេះបានធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោក ហ៉ឹង ចូច អនុប្រធានមន្ទីរព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានជាច្រើនរូបផងដែរ។
លោក ឈឹម វុទ្ធា បានចាត់ទុកថា ការជួបជុំគ្នានាឱកាសនេះ គឺជាសក្ខីភាពបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហការដ៏ល្អរវាងរដ្ឋបាលខេត្ត និងអ្នកសារព័ត៌មានដែលជា «អំណាចទី៤» មិនអាចខ្វះបានក្នុងសង្គម។ លោកថា «សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិ គឺជាសិទ្ធិដ៏មានតម្លៃបំផុតក្នុងការទ្រទ្រង់សិទ្ធិសេរីភាពផ្សេងៗទៀតរបស់ប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងទៀតនៅក្នុងពិ ភពលោក។ ប្រការនេះសរបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់ការពារ លើកស្ទួយក៏ដូចជាការផ្តល់នូវភាពសំខា ន់ចាំបាច់ដែលមិនអាចខ្វះបាន សម្រាប់ប្រព័ន្ធផ្សព្វផ្សាយពី សំណាក់រាជរដ្ឋាភិបាលក្នុងការធ្វើជាកញ្ចក់ ឆ្លុះបញ្ចាំងពីគ្រប់ទិដ្ឋភាពសង្គមជូនប្រជាពលរដ្ឋ និងពាំនាំសារសុខទុក្ខរបស់ប្រជាពលរដ្ឋមកថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានដឹងនិងដោះស្រាយ»។
លោក ឈឹម វុទ្ធា បានចាត់ទុកអ្នកសារព័ត៌មានគឺជាស្ពានចម្លងដ៏សំខាន់រវាងស្ថាប័ន និងសាធារណជន បើគ្មានការចូលរួមផ្សព្វផ្សាយពីបងប្អូនអ្នកសារព័ត៌មានទេនោះ រាល់សមិទ្ធផលការងារ និងព័ត៌មានពិតរបស់យើងក៏មិនអា ចទៅដល់ដៃប្រជាពលរដ្ឋបានឆាប់រហ័ស និងទូលំទូលាយនោះដែរ។ ក្នុងយុគសម័យឌីជីថលនេះ បងប្អូនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពិត និងរហ័ស។
លោកអភិបាលរងខេត្ត បានជំរុញ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់នៅក្នុងខេត្ត សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មានបានន័យថា ការសរសេរដំណឹង និងអត្ថបទព័ត៌មានត្រូវមានភាពជាក់លាក់ឬពិតប្រាកដ តុល្យ ភាពច្បាស់លាស់ អំពីសេចក្តី ឬមានន័យគ្រប់គ្រាន់ និងងាយយល់ដោយប្រឹងប្រែងអភិវឌ្ឍន៍ ពង្រីកចំណេះដឹងវិជ្ជាជីវៈស្របតាមសម័យទំនើបនៃប្រព័ន្ធបច្ចេកកវិទ្យាព័ត៌មាន។
យោងតាមរបាយការណ៍របស់លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅខេត្តកំពង់ឆ្នាំង មានទស្សនាវដ្តីទទួលបានពីក្រសួងមានចំនួន០១, កាសែតដែលមានប្រកាសពីក្រសួងមានចំនួន០៦, គេហ ទំព័រដែលមានប្រកាសពីក្រសួងមានចំនួន២៣, ទូរទស្ស ន៍អនឡាញឯកជនមានចំនួន០២,ទូរទស្សន៍ខ្សែកាបមានចំនួន០២(ដំណើការ០១), វិទ្យុ FM ឯកជនមានចំនួន ១៥ស្ថានីយ ប៉ុន្តែដំណើការផ្សាយមានចំនួន០៩ ក្នុងនោះរួម មាន០៧ស្ថានីយផ្សាយផ្ទាល់ និង០២ស្ថានីយផ្សាយបន្ត, ភ្នាក់ងារសារព័ត៌មានដែលបានមកចុះបញ្ជីមានចំនួន៩៩នាក់, កាសែត និងគេហទំព័រអនឡាញជាច្រើនអង្គភាព កំពុងប្រតិបត្តិការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសមិទ្ធ ផលនានារបស់រដ្ឋបាលខេត្ត៕



















