* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរខេត្តសៀមរាប ត្រៀមកម្ទេចចោលបារីអេឡិចត្រូនិច និងវេប ដែលសមត្ថកិច្ចបានដកហូត ក្នុងពេលចុះបង្ក្រាបនាពេលកន្លងមក

12-05-2026 14:59

(សៀមរាប)៖ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា អាជ្ញាធរខេត្តត្រៀមធ្វើការកម្ទេចចោលនូវបារីអេឡិចត្រូនិច (E-cigarette) និងវេប (Vape) ជាច្រើនគ្រឿង ដែលសមត្ថកិច្ចដកហូតបាន ក្នុងប្រតិបត្តិការបង្ក្រាបនាពេលកន្លងមក ដើម្បីលុបបំបាត់ការប្រើប្រាស់ខុសច្បាប់ ក្នុងខេត្តទេសចរណ៍ដ៏សំខាន់មួយនេះ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក សំកុល សុចិត្រា ក្នុងកិច្ចប្រជុំត្រៀមធ្វើការកម្ទេចចោលនូវបារីអេឡិចត្រូនិច (Ecigarette) និង វេប (Vape) ដែលសមត្ថកិច្ចបានដកហូតក្នុងអំឡុងពេលបង្ក្រាបកន្លងមក ឱ្យត្រូវតាមស្ដង់ដារ បច្ចេកទេស និងមិនប៉ពាល់ដល់បរិស្ថាន នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោកស្រី ឈឹម សិទ្ធបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

លោក យិន មុនីរិទ្ធ បានលើកឡើងថា នាពេលកន្លងមក នគរបាល និងកងរាជអាវុធហត្ថខេត្តសៀមរាប បានបង្ក្រាបបានបារីអេឡិចត្រូនិច និងវេប ជាបន្តបន្ទាប់នៅក្នុងដែនសមត្ថកិច្ចខេត្តសៀមរាប ហើយបានដកហូតបាន នូវវត្ថុតាង និងសម្ភារជាច្រើនមករក្សាទុកនៅអង្គភាពមន្ត្រីនគរបាលយុត្តិធម៌។

លោក យិន មុនីរិទ្ធ បានបន្តថា ដោយទទួលបានសំណូមពរពីសមត្ថកិច្ច ដែលបានអះអាងថា វត្ថុតាង និងសម្ភារដែលបានដកហូត ផ្ទុកនូវសារធាតុដែលប៉ះពាល់ដល់សុខភាព និងសារធាតុដែលងាយឆាបឆេះ ទើបអយ្យការអម សាលាដំបូង ស្នើសុំរដ្ឋបាលខេត្តសៀមរាបដឹកនាំ និងរៀបចំកិច្ចប្រជុំនាពេលនេះ ដើម្បីពិភាក្សាជាមួយមន្រ្តីជំនាញ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអំពីវិធីសាស្រ្តការកម្ទេចចោល ឱ្យស្របទៅតាមវិធានការបច្ចេកទេស និងទីតាំងសុវត្ថិភាព ហើយមិនប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។

លោកស្រី ឈឹម សិទ្ធបុណ្យរិទ្ធ មានប្រសាសន៍ថា បារីអេឡិចត្រូនិក និងវេប មិនមែនជាឧបករណ៍សម្រាប់ផ្ដាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺ បេះដូង ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយ។

ជាមួយនេះ លោកស្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអង្គភាព អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ក្នុងខេត្តសៀមរាប ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច ក្នុងការចូលរួមចំណែកបង្ក្រាប ការទប់ស្កាត់ ការអប់រំ ណែនាំ អំពីការប្រើប្រាស់ និងលុបបំបាត់ទាំបារីអេឡិចត្រូនិច ក៏ដូចជា គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ របស់អាជ្ញាធរខេត្ត និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់អំពី សុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕