រដ្ឋមន្ត្រី ជា វ៉ាន់ដេត និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម
12-05-2026 15:03
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោកស្រី សុខ លី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងប្រៃសណី យ៍និងទូរគមនាគមន៍ បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ និងខួបលើកទី៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់លោក សារុន រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា។
ការឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជានេះ គឺដើម្បីចូលរួមចំណែកជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចូលរួមចំណែកសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជនរបួសនិងពលីក្នុងសមរភូមិ៕










