* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការអនុវត្តវិធានការនានា នារដូវវស្សា និងផ្សេងៗ ក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក

12-05-2026 18:52

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្តីពីការអនុវត្តវិធានការនានា នារដូវវស្សា និងផ្សេងៗ ក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ដើម្បីធានាបាននូវសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ/អន្តរជាតិ និងសាធារណជនទាំងអស់ក្នុងដំណើរកំសាន្ត និងឆ្លងកាត់។

ក្នុងគោលបំណងរក្សាឱ្យបាននូវបទពិសោធន៍ទស្សនា ប្រកបដោយភាពសប្បាយរីករាយ និងក្នុងគោលដៅបង្ការផលប៉ះពាល់ ព្រមទាំងធានាបាននូវសុវត្ថិភាពជាអតិបរមា នារដូវវស្សា ជូនភ្ញៀវទេសចរជាតិ/អន្តរជាតិ និងសាធារណជនទាំង អស់ក្នុងដំណើរកំសាន្ត និងឆ្លងកាត់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា សូមរំលឹកអំពី វិធានការគួរអនុវត្តមួយចំនួន ដូចខាងក្រោម៖

១៖ សុវត្ថិភាពពីបាតុភូតធម្មជាតិ
* គ្រោះថ្នាក់ពីដើមឈើ៖ សូមកុំចតយានយន្តគ្រប់ប្រភេទក្រោមដើមឈើនៅពេលខ្យល់កន្ត្រាក់ ឬភ្លៀង ខ្លាំងដែលអាចបណ្តាលឱ្យសភាពដីទន់ជ្រាយខ្លាំង បង្កទៅជាការបាក់មែក ឬរលំដើមឈើ ជាយថាហេតុ
* ប្រយ័ត្នផ្គររន្ទះ៖ ក្នុងករណីមេឃខ្មៅ ធ្លាក់ភ្លៀង ឬមានផ្គររន្ទះខ្លាំង សូមចៀសវាងការប្រើឧបករណ៍អេឡិច ត្រូនិច និងកុំជ្រកក្រោមដើមឈើធំៗ

២-ការរៀបចំខ្លួន និងសម្លៀកបំពាក់
* ស្បែកជើង៖ គួរប្រើប្រាស់ស្បែកជើង ដែលមានសភាពស្អិតល្អ ពីព្រោះថ្មប្រាសាទអាចនឹងមានសភាព រអិលខ្លាំងនៅពេលសើម
* អាវភ្លៀង និងឆ័ត្រ៖ គួរត្រៀមអាវភ្លៀង ឬឆ័ត្រ ដែលមិនមានចុងស្រួចខ្លាំង (អាចប៉ះពាល់ថ្ម និងចម្លាក់ ប្រាសាទ) និងចៀសវាងប្រើប្រាស់សម្ភារទាំងនោះ ដែលមានស្លាកសញ្ញា (Logo) តំណាងឱ្យការ ផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ផ្ទុយពីគោលការណ៍គ្រប់គ្រងបេតិកភណ្ឌពិភពលោក
* គោរពក្រមសីលធម៌៖ ស្លៀកពាក់ឱ្យបានសមរម្យ និងអនុវត្តវិធានផ្សេងៗទៀត ដូចមានកំណត់ក្នុង ក្រមប្រតិបត្តិអង្គរ ជូនភ្ជាប់មកជាមួយសេចក្តីជូនដំណឹងនេះ

៣-ផ្សេងៗ
* ការការពារសត្វល្អិត៖ គួរលាបថ្នាំការពារសត្វល្អិត ដោយសាររដូវវស្សា អាចនឹងមានសត្វល្អិតច្រើន នៅតំបន់មានព្រៃ
* គោរពស្លាកសញ្ញាព្រមាននានា៖ អនុវត្តទៅតាមស្លាកសញ្ញាឱ្យដំណឹងនានា ជាពិសេសគោរពតាមការ ណែនាំរបស់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំការនៅតាមទីតាំងនីមួយៗ
* អំពីសត្វស្វា៖ ចៀសវាងជាដាច់ខាតការផ្តល់ចំណី និងការប៉ះពាល់ផ្ទាល់ជាមួយសត្វស្វាពីព្រោះសកម្ម ភាពទាំងនេះ នឹងផ្តល់ផលអាក្រក់ ច្រើនជាងផលល្អ ធ្វើឱ្យរំខានដល់ឥរិយាបថ ធម្មជាតិរបស់សត្វ ធ្វើឱ្យ សត្វពឹងផ្អែកលើមនុស្ស និងអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាបង្កើនហានិភ័យនៃជំងឺ ការប្រឈម មុខដាក់គ្នារវាងមនុស្ស និងសត្វ ប្រកបដោយគ្រោះថ្នាក់ជាដើម។ តាមរយៈនេះសូមទុកឱ្យសត្វរស់នៅ តាមបែបធម្មជាតិ មានសុខភាពល្អ និងមានសេរីភាព -ល-៕