កីឡានិងពលកម្ម មិនត្រូវការគ្រឿងញៀនទេ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១២ ខែឧសភា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៣៣នាក់
12-05-2026 19:06
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ករណី ឃាត់ខ្លួនជនសង្ស័យ៣៣នាក់។
* ករណីជួញដូរ៥ករណី ឃាត់ខ្លួន១១នាក់
* ករណីដឹកជញ្ជូនរក្សាទុក៦ករណី ឃាត់ខ្លួន១២នាក់
* ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន១០នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៤៦៨ករណី ឃាត់ខ្លួន៦២៦៩នាក់ (ស្រី៤១៥នាក់)៕




