ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អញ្ជើញប្រគល់ផ្ទះមួយខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនមុខសញ្ញាគ្រួសារនិវត្តជន នៅស្រុកកំពង់សៀម
12-05-2026 19:17
(កំពង់ចាម)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះប្រគល់ផ្ទះមួយខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ផ្តល់ជូនលោក យិន សំអុល ដែលជាមុខសញ្ញាគ្រួសារនិវត្តជន រស់នៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រតិភូអមលោកប្រធាន-អនុប្រធាន អ.ន.ក ខេត្តកំពង់ចាម លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន អ.ន.ក. ខេត្តកំពង់ចាម លោកប្រធាន អនុប្រធាន អ.ន.ក ស្រុកកំពង់សៀម និងលោកប្រធាន អនុប្រធានលេខាធិការដ្ឋាន អ.ន.ក ស្រុកកំពង់សៀម អាជ្ញាធរមូលដ្ឋាន ថ្នាក់ស្រុក ឃុំដែលពាក់ព័ន្ធជាច្រើនទៀត។
លោកសន្តិបណ្ឌិត នេត សាវឿន បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិការបស់សម្តេចតេជោ ហ៊ុន សែន ចំនួន៥០មុឺនរៀល និងថវិការបស់លោកសន្តិបណ្ឌិត នេត សាវឿន ចំនួន២០០ដុល្លារ, អង្ករចំនួន៨០គីឡូក្រាម, ទឹកបរិសុទ្ធ ៤កេស, មី ១កេស, ត្រីខ ២យួរ, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ផ្តល់ជូនលោក យិន សំអុល៕



















