* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្មវិធី TVET 1.5M៖ NTTI បានបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងពលរដ្ឋជាង ២ពាន់នាក់ឱ្យមានជំនាញ និងទទួលបានប្រាក់ចំណូលសមរម្យ

12-05-2026 19:53

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ២ពាន់កន្លែងដល់ពលករដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។

បើតាមវិទ្យាស្ថាន NTTI បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០២៤ ដល់ត្រីមាសទី១ឆ្នាំ២០២៦នេះ គ្រឹះស្ថានបានផ្ដល់អាហារូបករណ៍ជូនសិស្សសរុប ២, ៣៥៥នាក់។ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ៦១នាក់ បានចុះឈ្មោះចូលរៀនជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី។

ជាមួយគ្នានេះ វិទ្យាស្ថានមានមុខជំនាញសរុបចំនួន ៩រួមមាន៖ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំនិងជួសជុលបរិក្ខាអេឡិចត្រូនិក, ការងារកំបោរ, ការដំឡើងពុម្ភ, ការដំឡើងបណ្ដាញបំពង់ទឹក និងការដំឡើងម៉ូទ័រក្នុងអគារ។

សិស្សានុសិស្សអាចបន្តចុះឈ្មោះបាននៅក្នុងកម្មវិធី App TVET 1.5M ដោយខ្លួនឯងក៏បាន និងសម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៨៥៩ ៩៣៤/ ០១០ ៧៨៧ ៧០៩/ ០៦៩ ៦៦៥ ៨៨៩/ ឬអញ្ជើញមកសិស្សនៃវិទ្យាស្ថានដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌមសែនសុខ រាជធានីភ្នំពេញ៕