* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន CFIPEC Cambodia និង IPEC ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សស្របតាមស្តង់ដាអន្តរជាតិ

12-05-2026 20:09

(ភ្នំពេញ)៖ លោក សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយក CFIPEC Cambodia និងលោកស្រីបណ្ឌិត Juliana Lim ស្ថាបនិក IPEC ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការទទួលស្គាល់ជំនាញកម្រិតថ្នាក់ជាតិ និងអន្តរជាតិ តាមរយៈផ្តល់វិញ្ញាបនបត្រកម្រិតអន្តរជាតិ IPEC នៅទីស្តីការក្រសួង។

នាឱកាសនោះដែរ លោកឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយក CFIPEC Cambodia និងលោកស្រីបណ្ឌិត Juliana Lim ស្ថាបនិក IPEC ម៉ាឡេស៊ី បានជម្រាបជូនអំពីបេសកកម្មរបស់ខ្លួនក្នុងការនាំយកស្តង់ដា ISO/IEC 17024 មកអនុវត្តនៅកម្ពុជា ដើម្បីបញ្ជាក់ពីសមត្ថភាពបុគ្គល និងលើកកម្ពស់គុណភាពធនធានមនុស្សឱ្យមានភាពជឿជាក់ និងអាចទទួលស្គាល់បានទាំងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។

ជាមួយនឹងការគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់ស្តង់ដាអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ភាគីក្រុមហ៊ុនក៏បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីសាវតា រចនាសម្ព័ន្ធ តួនាទី ទសន្សវិស័យ បេសកកម្ម កម្មវិធី និងសេវាកម្មក្នុងការវាយតម្លៃសមត្ថភាពនិងផ្តល់វិញ្ញាបនបត្ររបស់ CFIPEC ដើម្បីក្លាយជាវេទិកាឈានមុខគេរបស់កម្ពុជាសម្រាប់វិញ្ញាបនបត្របញ្ជាក់សមត្ថភាព នវានុវត្តន៍កម្លាំងពលកម្ម និងឧត្តមភាពវិជ្ជាជីវៈដែលមានការទទួលស្គាល់ជាអន្តរជាតិ។

បន្ថែមពីនេះ អ្នកតំណាង CFIPEC ក៏បានបង្ហាញអំពីគោលបំណងក្នុងការសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលើបរិវត្តកម្មកម្លាំងពលកម្មក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងជំនាញ (Upskilling) ការរៀនជំនាញថ្មី (Reskilling) និងការបន្ថែមជំនាញថ្មីស្របជាមួយជំនាញចាស់ (Cross-skilling) ផងដែរ។

ជាការឆ្លើយតប លោករដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រុមហ៊ុន និងសហការី ដោយឯកឧត្តមបានបង្ហាញពីចំណាប់អារម្មណ៍គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគោលបំណងរបស់ក្រុមហ៊ុនក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសលើការផ្ទេរចំណេះដឹងដល់យុវជន ក៏ដូចជាពលករកម្ពុជា ស្របតាមស្តង់ដាអន្តរជាតិ តាមរយៈការពង្រឹងជំនាញ ការរៀនជំនាញថ្មី និងការបន្ថែមជំនាញថ្មីស្របជាមួយជំនាញចាស់។ មន្រ្តីជំនាញនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុននឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដោយសង្ឃឹមថានឹងសម្រេចបាននូវការបង្កើតកិច្ចសហការមួយប្រកបដោយផ្លែផ្កានាពេលឆាប់ៗខាងមុខនេះ៕