* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តយុទ្ធនាការចុះត្រួតពិនិត្យតាមអគារស្នាក់នៅ ៦ទីតាំង ក្នុងក្រុងប៉ោយប៉ែត រកឃើញជនបរទេស ៧៤នាក់ តែមិនមានសម្ភារដែលបម្រើឱ្យបទល្មើស Online Scams នោះទេ

12-05-2026 20:57

(បន្ទាយមានជ័យ)៖ គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានបន្តបើកយុទ្ធនាការចុះត្រួតពិនិត្យនៅតាមអគារស្នាក់នៅចំនួន៦ទីតាំង ក្នុងក្រុងប៉ោយប៉ែត ដោយរកឃើញជនបរទេសចំនួន ៧៤នាក់ ប៉ុន្តែ មិនមានសម្ភារៈដែលបម្រើឱ្យបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះទេ។

តាមរបាយការណ៍បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត និងមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង កម្លាំងអធិការដ្ឋាននគរបាលក្រុង, កម្លាំងបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែងនូវអគារចំនួន៦ទីតាំង ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន៧៤នាក់ ស្រី៣៣នាក់ ៤សញ្ជាតិ (ឥណ្ឌូនេស៊ី៤៦នាក់ ស្រី១៨នាក់, ថៃ២៦នាក់ ស្រី១៣នាក់, ចិន១នាក់ស្រី, វៀតណាម១នាក់ស្រី)។

ចំពោះទីតាំងទាំង៦ខាងលើ ជាអគារស្នាក់នៅ រកពុំឃើញមានសម្ភារៈសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រុមការងារចម្រុះបានអប់រំណែនាំអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ និងបានឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា។

ជាមួយគ្នានោះដែរ ក្រុមការងារចម្រុះខេត្តដដែល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ម៉ិច វុឌ្ឍី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់ ដោយមានការសម្របសម្រួលនីតិវិធីពីលោកសំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងអគារជុំវិញកាស៊ីណូ ប៉ោយប៉ែត វេហ្គាស របស់ក្រុមហ៊ុន ហៃ លីហួត ពាណិជ្ជ ឯ.ក ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញថាទីតាំងមានទំហំ ៤៣,៧៦១ម៉ែត្រការ៉េ ក្នុងនោះកាស៊ីណូមានទំហំ ១,៥៦០ម៉ែត្រការ៉េ ក្រៅពីនោះទីតាំងអគារចំនួន៩នៅជុំវិញកាស៊ីណូ មិនទាន់បានទទួលស្គាល់ពី គ.ល.ក។

ក្រោយពីក្រុមការងារចម្រុះ បានត្រួតពិនិត្យ និងស្រាវជ្រាវយ៉ាងល្អិតល្អន់ រកឃើញស្លាកស្នាមនៅតាមបណ្ដាអគារ និងរកឃើញមានឃ្លាំងចំនួន២ មានផ្ទុកសម្ភារៈសង្ស័យមួយចំនួន ដែលជាតម្រុយនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ក្រុមការងារសម្រេចបិទទីតាំងជាបណ្ដោះអាសន្ន ដើម្បីបន្ដនីតិវិធី៕