សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម

13-05-2026 08:59

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕